ព័ត៌មានអន្ដរជាតិ
ថៃប្ដេជ្ញាជួយពលរដ្ឋតាមព្រំដែន ដែលប៉ះពាល់ពីបញ្ហាព្រំដែន-ពាណិជ្ជកម្ម ជាមួយកម្ពុជា
ក្រសួងពាណិជ្ជកម្មថៃបានប្តេជ្ញាផ្តល់ការគាំទ្រយ៉ាងដិតដល់ ដល់ប្រជាពលរដ្ឋថៃដែលរស់នៅតាមបណ្ដោយព្រំដែនជាប់កម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរំខានពាណិជ្ជកម្មដោយការបិទច្រកព្រំដែន និងពន្លឿនការចែកចាយបន្លែ-ផ្លែឈើស្រស់ដើម្បីជួយដល់កសិករក្នុងស្រុក ជាពិសេសក្រោយពេលដែលកម្ពុជាបិទការនាំចូលបន្លែផ្លែ-ឈើពីថៃ ដែលធ្វើឱ្យតម្លៃផ្លែឈើថៃធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Pichai Naripthaphan បានប្រកាសកាលពីថ្ងៃអង្គារ ក្រោយកិច្ចប្រជុំជាមួយលោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន ស៊ីណាវ៉ាត្រ ថា លោកស្រីបានបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ត្រួតពិនិត្យឱ្យបានដិតដល់នូវសុខុមាលភាព និងទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន ដោយអនុវត្តវិធានការឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននានា។
កិច្ចខិតខំប្រឹងប្រែងជួញពលរដ្ឋនឹងធ្វើឡើងតាមខេត្តថៃចំនួន ៧ ជាប់ព្រំដែនកម្ពុជារួមមាន ខេត្តអូប៊ុនរាជថានី ស៊ីសាកេត សុរិន្ទ ខេត្តបុរីរម្យ ស្រះកែវ ច័ន្ទបុរី និងត្រាត ប្រសិនបើបញ្ហាកើតឡើង រួមទាំងបញ្ហាតម្លៃសម្រាប់ទំនិញកសិកម្ម និងទំនិញប្រើប្រាស់។

ដោយសារភាពតានតឹងនៅព្រំដែនកម្ពុជា ដែលឈានទៅដល់ការបិទច្រកទ្វារពាណិជ្ជកម្មមួយចំនួន ក្រសួងពាណិជ្ជកម្ម តាមរយៈនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ខ្លួន កំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។
កន្លងមក ថៃបានចាត់វិធានការផ្សេងៗ ដើម្បីសម្រួលដល់ការចែកចាយកសិផលក្នុងស្រុក។ នេះរួមបញ្ចូលទាំងការផ្តោតជាពិសេសលើការផ្លាស់ប្ដូរខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផ្លែឈើ ៣ ០០០ តោន ពីតំបន់ភាគខាងកើតទៅកាន់ទីផ្សារក្នុងស្រុក ដែលជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិស័យសាធារណៈ និងឯកជន។
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


