អង្គការសហប្រតិបត្តិការឥស្លាម (OIC) គឺជាអង្គការអន្តររដ្ឋាភិបាលធំទីពីរនៅលើពិភពលោក បន្ទាប់ពីអង្គការសហប្រជាជាតិ។ OIC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៩ ដើម្បីការពារជនមូស្លីម និងការពារផលប្រយោជន៍នៃពិភពមូស្លីម ក្នុងស្មារតីលើកកម្ពស់សន្តិភាពអន្តរជាតិ និងភាពសុខដុមរមនាក្នុងចំណោមប្រជាជនផ្សេងៗនៃពិភពលោក។
លោក Kim Chang-wook បានបង្ហាញការពេញចិត្តចំពោះយុទ្ធនាការបង្ក្រាបបទល្មើសអនឡាញ និងសន្យាបញ្ចុះបញ្ចូលទៅរដ្ឋាភិបាល រួមទាំងផ្សព្វផ្សាយរឿងល្អពីកម្ពុជាទៅកាន់ប្រជាជនកូរ៉េផងដែរ។
សម្ដេចសភាធិបតី ឃួន សុដារី បានលើកឡើង សន្ដិភាព មានតម្លៃសម្រាប់កម្ពុជា ហើយគ្មានបំណងទៅធ្វើសង្គ្រាមជាមួយប្រទេសណាមួយទេ។
សម្ដេចសភាធិបតី ឃួន សុដារី បានផ្ញើសាររំលែកទុក្ខជូនដល់ប្រធានសភាវៀតណាម និងម៉ាឡេស៊ី ចំពោះគ្រោះទឹកជំនន់ក្នុងប្រទេសទាំងពីរនេះដែលបានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខួចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ។
ប្រធានរដ្ឋសភាកម្ពុជា អំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ
ប្រធានរដ្ឋសភា ស្នើក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា ជួយលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញអ្នកទេសចរ និងវិនិយោគិនបារាំង
ប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី នឹងដឹកនាំប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅប្រទេសហុងគ្រីចាប់ពី២៤ ដល់ថ្ងៃទី២៨ ខែតុលា ចុងសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចនៅពេលនេះគឺបន្ទាប់ពីសម្ដេចបានលើកពេលធ្វើដំណើរទៅប្រទេសនេះកាលពីខែមិថុនាកន្លងទៅ។