ព័ត៌មានជាតិ
ជួបសមាជិកសភាបារាំង ប្រធានរដ្ឋសភាកម្ពុជាស្នើជំរុញអ្នកទេសចរ និងវិនិយោគិនបារាំងមកកម្ពុជាថែមទៀត
ជួបជាមួយប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុងទីក្រុងប៉ារីស សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ស្នើក្រុមមិត្តភាពរដ្ឋសភាបារំាង-កម្ពុជា ជួយលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន ជំរុញអ្នកទេសចរ និងវិនិយោគិនបារាំងទៅកម្ពុជាបន្ថែមទៀត។

តាមរយៈការជំរុញអ្នកទេសចរ និងវិនិយោគិននេះ សម្ដេចប្រធានរដ្ឋសភា ថា ជាការពង្រឹង និងពង្រីកនូវចំណងមិត្តភាព កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ កម្ពុជា និងបារាំងឱ្យកាន់តែរឹងមាំឡើង ខណៈក្នុងរយៈពេលចុងក្រោយនេះ សម្តេចគូសបញ្ជាក់ថា ចំណងមិត្តភាពជាប្រវត្តិសាស្រ្តកម្ពុជា-បារាំង មានការរីកចម្រើនគួរកត់សម្គាល់តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។
ការលើកឡើងរបស់សម្តេចធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ធ្វើឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោក ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា កាលពីថ្ងៃទី៣០ ខែតុលា ក្នុងពេលសម្ដេចប្រធានរដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសបារាំង។

សម្តេចប្រធានរដ្ឋសភា លើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចបានស្នើលោក ថូម៉ាស់ ឡាំ រៀបចំនូវសកម្មភាព និងគំនិតផ្ដួចផ្ដើមបន្ថែមទៀត ដើម្បីតភ្ជាប់ទំនាក់ទំនងប្រជាជនប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងជំរុញការយោគយល់គ្នាទៅវិញទៅមក។
សម្ដេចបានទាញការចាប់អារម្មណ៍ពីបច្ចុប្បន្នភាព ដែលយុវជនកម្ពុជាបានងាកមកសិក្សាភាសាបារាំងកាន់តែច្រើន ហើយពលរដ្ឋកម្ពុជា នៅតែមានការគាំទ្រផលិតផលបារំាង ដូចជាឱសថ ជាដើម។ ក្នុងន័យនេះ សម្ដេច ថា អ្នកវិនិយោគបារាំងក៏គួរឆ្លៀតឱកាសនេះដើម្បីវិនិយោគនៅកម្ពុជា។ សម្ដេច ថា «សូមកុំសម្លឹងកម្ពុជាត្រឹមកម្ពុជា១៧លាននាក់ តែសម្លឹងកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និង RCEP ដែលមានប្រជាពលរដ្ឋរាប់រយលាននាក់»។

លោក ថូម៉ាស់ ឡាំ ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានគាំទ្រនូវការលើកឡើងរបស់ប្រធានរដ្ឋសភាកម្ពុជា និងបានបញ្ជាក់ថា លោកនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការបារាំង-កម្ពុជាឱ្យកាន់តែរឹងមាំឡើង។ ក្នុងបេសកកម្មដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរ សមាជិកសភាបារាំងរូបនេះបានបញ្ជាក់ពីគម្រោងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២៦ខាងមុខ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


