កីឡា
សៅយ៉ាន់ វិសាល សមត្ថភាពកាន់តែឡើងហើយទើបឈ្នះមេដាយមាសជើងឯកថ្នាក់ជាតិប្រចាំទម្ងន់ ៥៧គីឡូក្រាម
កូនប្រុសលោក សាន់ សៅយ៉ាន់ គឺកីឡាករ សៅយ៉ាន់ វិសាល សមត្ថភាពកាន់តែល្អឡើងហើយបន្ទាប់ពីរូបគេប្រកួតឈ្នះមេដាយមាសជូនក្រសួងការពារជាតិ ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ ដែលទើបបញ្ចប់កាលពីយប់មិញនៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល។

វីសាល ពេលបំពាក់មេដាយថ្នាក់ជាតិ
នេះបើតាមការឲ្យដឹងពីលោក សាន់ សៅយ៉ាន់ កូនប្រុសរបស់លោកយប់មិញនេះបានឈ្នះពិន្ទុដៃគូក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមបានមេដាយមាសជូនក្រសួងការពារជាតិក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសជើងឯកថ្នាក់ជាតិដែលទើបបញ្ចប់នេះ។
គ្រូបង្វឹកមកពីខេត្តបន្ទាយមានជ័យរូបនេះបន្ថែមទៀតថា កូនរបស់លោកបន្ទាប់ពីឈ្នះមេដាយនៅប៉ារែន និងការឈ្នះខ្សែក្រវាត់នៅសង្វៀនថោនជាមួយ ធន់ បុរី រួចមកមានការកើនឡើងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនកាន់តែល្អឡើងៗ។ កាលពីមុនកូនរបស់លោកមិនសូវចេញបានអាវុធច្រើនទេ ដូចជាកែង និងមិនសូវហ៊ានប្ដូរនោះឡើយ ពោលរៀងខ្លាចៗបន្តិច។ ណាមួយកូនរបស់លោកនៅក្មេង និងមិនបានហ្វឹកហាត់ជាប់ផងដោយសាររវល់រៀនសូត្រ។

លោក សាន់ សៅយ៉ាន់
ការប្រកួតអំឡុងជើងឯកថ្នាក់ជាតិនេះ វិសាល ធ្វើបានល្អចេញអាវុធបានច្រើន កែង ជង្គង់ និងហ៊ានប្ដូរមុខជាដើម។ មួយវិញទៀតការចេញអាវុធឥលូវក៏ធ្ងន់ល្អទៀតផង ដូចបានឃើញនៅការប្រកួតឯសង្វៀន TV5 បានធ្វើឲ្យដៃគូបាក់ដៃផងដែរ។

វិសាល កាលឈ្នះមេដាយនៅបារ៉ែន
បញ្ជាក់ដែរថា កីឡាករ សៅយ៉ាន់ វិសាល កាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ យប់ម្សិលមិញនេះរូបគេបានប្រកួតឈ្នះពិន្ទុលើកីឡាករ ឆាយ វណ្ណី ទទួលបានមេដាយមាស។ រូបគេប្រកួតលើប្រភេទទម្ងន់ ៥៧គីឡូក្រាម និងឈ្នះ៣ប្រកួតទើបទទួលបានមេដាយមាសនេះជូនក្រសួងការពារជាតិ៕

មេដាយថ្នាក់ជាតិរបស់ វិសាល
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


