Connect with us

កីឡា

សៅយ៉ាន់​ វិសាល​ ឈាន​មួយ​ជំហាន​ទៀត​ហើយ​ប្រកួត​តំណាងឲ្យ​​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ជា​លើក​ទី១​

បានផុស

នៅ

កីឡាករ​វ័យ​ក្មេង​ សៅយ៉ាន់​ វិសាល​ ដែល​គេ​ស្គាល់​ថា​ជា​កូន​ប្រុស​លោក​ សាន់​ សៅយ៉ាន់​ ឥលូវ​នេះ​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅប្រទេសបារ៉ែន​ ជា​លើក​ដំបូង ខណៈ​ឪពុក​ថា​នេះ​គ្រាន់​តែ​ជា​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះអាជីពប្រដាល់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ សៅយ៉ាន់​ វិសាល​ និងមិត្ត​រួម​ក្រុម

លោក​ សាន់​ សៅយ៉ាន់​ បាន​ឲ្យ​ដឹង​ថា​ កូន​ប្រុស​របស់​លោក​នឹង​ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ជាមួយ​កីឡាករ​ កីឡា​ការិនី​សរុប​ ៩នាក់​នៅ​ឯ​ប្រទេស​បារ៉ែន​ អំឡុង​ចុង​ខែ​តុលា​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​ ការ​ចេញ​ទៅ​ក្រៅ​ប្រទេស​លើក​នេះ​គឺ​ជា​លើក​ទី១​ ហើយ​សម្រាប់​កូន​ប្រុស​របស់​លោក។

អតីត​អ្នក​ប្រដាល់​ជើង​ចាស់​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​នាម​ជា​ឪពុក​ និងជា​អ្នក​បង្ហាត់​បង្រៀន​កូន​គឺ​មាន​ចិត្ត​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ដែលនេះជា​ឱកាស​ល្អ​មួយ​សម្រាប់​កូន​បាន​ប្រកួត​តំណាង​ប្រទេស​ជាតិនៅ​ឯក្រៅ​ប្រទេស​បែប​នេះ។​ នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ​សម្រាប់​រូប​គេ​គឺ​មាន​ពេលវេលា​វែងឆ្ងាយ​ទៀត​ដែល​ត្រូវ​ឆ្លងកាត់​លើ​វិថី​ប្រដាល់​នេះ។ ដូច្នេះ​កូន​ប្រុស​របស់​លោក​ត្រូវ​តែ​បន្ត​ខំប្រឹង​ប្រែង​ថែម​ទៀត​ទើប​អាច​ជោគជ័យ​ ឬ​បន្ត​ដំណើរ​បាន​នៅ​ថ្ងៃខាង​មុខ។​

កីឡាករ សៅយ៉ាន់​ វិសាល​

បញ្ជាក់​ដែរថា​ ក្រុម​ថ្នាល​គុន​ខ្មែរ​សរុប​ ៩នាក់​នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៣ ឆ្នាំ ២០២៥ នៅ​ប្រទេស​បារ៉ែន ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ៣១​ ខែ​តុលា​ ឆ្នាំ​២០២៥។​ ដោយ​ឡែក​ សៅយ៉ាន់​ វិសាល​ នឹង​ត្រូវ​ប្រកួត​លើ​ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម៕​

លោក សាន់ សៅយ៉ាន់

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម