កីឡា
មិនសូវល្បីដូចក្លឹបគេ ប៉ុន្តែសិស្សគុនក្លឹបសៅយ៉ាន់នាគា ២នាក់នឹងប្រកួតផ្ដាច់ព្រ័ត្រខ្សែក្រវាត់ ២ខ្សែឆាប់ៗនេះ
ក្លឹបប្រដាល់សៅយ៉ាន់នាគា បើទោះជាមិនសូវមានកេរ្តិ័ឈ្មោះដូចក្លឹបដទៃ ប៉ុន្តែក្លឹបមួយនេះក៏មានកីឡាករមានសមត្ថភាព និងកំពុងមានកីឡាករ ២រូបដែលនឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់ដូចជា ឃួន ឡាំងកូស៊ីន និង សៅ យ៉ាន់វិសាល។

ឃួន ឡាំងកូស៊ីន និងដៃគូវគ្គផ្ដាច់ព្រ័ត្រ
បើតាមការឲ្យដឹងពីលោក សាន់ សៅយ៉ាន់ ដែលជាគ្រូបង្វឹកក្លឹងខាងលើនេះបានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅប្រទេសបារ៉ែនរួចមកកីឡាករ ឆុង វិសាល ឬ សៅយ៉ាន់ វិសាល នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅសង្វៀនថោនជាមួយកីឡាករ ធន់ បុរី ។ ការប្រកួតនោះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដណ្ដើមខ្សែក្រវាត់ MAS FIGHT ទម្ងន់ ៥៤គីឡូក្រាមអមដោយប្រាក់រង្វាន់លើកទឹកចិត្ត ៦,០០០ដុល្លារ។

សៅយ៉ាន់ វិសាល
ចំណែកកីឡាករមួយរូបទៀតគឺ ឃួន ឡាំងកូស៊ីន នឹងត្រូវប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅសង្វៀនថោនដូចគ្នាដោយប៉ះកីឡាករ ប៉ែនកាក់ អេរ៉ាវ៉ាន់។ ការប្រកួតនេះធ្វើឡើងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដណ្ដើមខ្សែក្រវាត់ WURKZ ទម្ងន់ ៥៧គីឡូក្រាមអមដោយប្រាក់រង្វាន់ ១២,០០០ដុល្លារ។

ធន់ បុរី ដៃគូ វិសាល
បញ្ជាក់ដែរថា កីឡាករ ឃួន ឡាំងកូស៊ីន និង សៅយ៉ាន់ វិសាល ជាសិស្សគុននៃក្លឹបប្រដាល់សៅយ៉ាន់នាគាដែលមានលោក សាន់ សៅយ៉ាន់ និងលោក ជា នាគា ជាគ្រូបង្វឹក។ ក្លឹបនេះជាក្លឹបចាស់មួយដែលបង្កើតយូរដែរហើយ និងមានទីតាំងនៅឯខេត្តបន្ទាយមានជ័យ។ រង់ចាំមើលកីឡាករទាំងពីរអាចយកខ្សែក្រវាត់ចូលក្លឹបរបស់ខ្លួនបានទេក្នុងវគ្គផ្ដាច់ព្រ័ត្រខាងលើនេះ៕

លោក សាន់ សៅយ៉ាន់ និងលោក ជា នាគា ជាមួយសិស្ស
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


