លីគ កម្ពុជា បានវ៉ា ហុងកុង ឡើងមកកាន់ចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ នៃតារាងចំណាត់ថ្នាក់ក្លិប AFC វិញ ក្រោយបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ប្រចាំតំបន់ខាងកើត។
លោក Oleg Starinsky ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ភ្នំពេញក្រោន ថាការប្រកួតយប់មិញគឺកូនក្រុមលេងបាល្អទាំងឆន្ទៈប្រកួត និងការគ្រប់គ្រងបាល់ ប៉ុន្តែនៅខ្វះសំណាង
ខ្សែការពាររបស់ ព្រះខ័នរាជស្វាយរៀង Takashi Odawara ស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងនាមជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេបំផុតក្
រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦
ការប្រកួតរបស់ក្លិបព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចំនួន ៣ ដែលមានអ្នកទស្សនាច្រើនបំផុតក្នុងពានរង្វាន់អន្តរជាតិ
លោក Matthew McConkey គ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង បានបង្ហើបអំពីផែនការនៃការលេងរបស់ក្រុមលោកទល់ ភ្នំពេញក្រោន នាល្ងាចថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា នេះ នឹងមិនលេងទប់នោះទេ ទោះកាលពីជើងទី ១ បានយកឈ្នះក្នុងលទ្ធផលរហូតដល់ទៅ ៤-១ ក៏ដោយ។
ភ្នំពេញក្រោន ត្រូវប្រឹងប្រែងខ្លាំងមែនទែន ដើម្បីវាយបកយកលើ ព្រះខ័នរាជស្វាយរៀង វេលាម៉ោង ៧ យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦