គ្រូបង្វឹករបស់ក្រុម ភ្នំពេញក្រោន លោក Oleg Starinsky បានបង្ហាញក្តីសង្ឃឹមមុតមាំចំពោះក្រុមរបស់លោក ដើម្បីវាយបកយកឈ្នះលើក្រុម ព្រះខ័នរាជស្វាយរៀង នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge league នៅថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ មីនា ស្អែកនេះ។
អតីតគ្រូបង្វឹករបស់ក្រុម ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានលើកឡើងយ៉ាងចាប់អារម្មណ៍ ពីក្រុម ភ្នំពេញក្រោន នឹងអាចមានលទ្ធភាពវាយបកយកឈ្នះក្រុម ព្រះខ័នរាជស្វាយរៀង នៅជើងទី ២ វគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League បាន។
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ វេលាម៉ោង ៧ យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានប្រកាសចែកជូនសំបុត្រដោយឥតគិតថ្លៃម្នាក់ៗចំនួន ២ សន្លឹកដល់បុគ្គលល្បីៗ
ខ្សែប្រយុទ្ធរបស់ក្រុម ព្រះខ័នរាជស្វាយរៀង កីឡាករ Kwame Peprah បានហក់មកឈរលើគេជាមួយខ្សែប្រយុទ្ធ ភ្នំពេញក្រោន កីឡាករ Moses Dyer ជាបេក្ខភាពប្រជែងស្បែកជើងមាសក្នុងពាន AFC Challenge League រដូវកាល ២០២៥-២០២៦ នេះ។
លោក McConkey ដែលជាគ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ថាការឈ្នះលើភ្នំពេញក្រោនម្សិលមិញនេះចាត់ទុកជាការឈ្នះនៅវគ្គ ៤៥នាទីដំបូងប៉ុណ្ណោះ ដូច្នេះនៅប្រកួតជើងទី២ តទៅទៀតសូមកុំសប្បាយ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះយ៉ាងធំធេងលើ ភ្នំពេញក្រោន ក្នុងលទ្ធផល ៤-១ សម្រាប់ការប្រកួតជើងទី១