បុរសថៃ ដែលគេស្គាល់ថាជាប៉ូលិស បានបើកការបាញ់ប្រហារក្នុងផ្សារមួយនៅខេត្ត Phetchaburi សម្លាប់មនុស្ស២នាក់ស្លាប់ រួចរូបគេក៏ធ្វើអត្ថឃាត តាមក្រោយ...
យោងសេចក្តីរាយការណ៍របស់សារព័ត៌មានថៃ ខាវសុត នៅថ្ងៃទី៦ខែកញ្ញានេះ ក្រុមការងាររបស់អតីតនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ បានចាប់ផ្តើមរើរបស់របរចេញពីវិមានរដ្ឋាភិបាល ១ថ្ងៃបន្ទាប់ពីសភាបោះឆ្នោតគាំទ្រលោក អានុទីន ចានវីរៈគុល (Anutin Charnvirakul) ឲ្យឡើងជានាយករដ្ឋមន្ត្រីជំនួសលោកស្រី។ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានធ្លាក់ពីអំណាចនាយករដ្ឋមន្ត្រីថៃ ដោយអំណាចសាលក្រមតុលាការធម្មនុញ្ញកាលថ្ងៃទី២៩ខែសីហា ដោយចៅក្រម ៦រូបក្នុងចំណោម៩រូប បានបោះឆ្នោតដកលោកស្រី ផែថងថាន ពីអំណាចជុំការចោទប្រកាន់ពីសមាជិកព្រឹទ្ធសភាដែលប្តឹងលោកស្រីពីបទប្រព្រឹត្តប្រាសចាកក្រមរដ្ឋធម្មនុញ្ញ ដោយសារតែការនិយាយទូរស័ព្ទជាលក្ខណៈឯកជនជាមួយសម្តេច តេជោ ហ៊ុន...
អានុទីន គ្រោងដាក់ចេញផែនការសង្គ្រោះសេដ្ឋកិច្ច ជំរុញការចំណាយរបស់ប្រជាជនថៃ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចថៃដែលមានទំនោរធ្លាក់ចុះ ដុនដាបដែលទទួលរងឥទ្ធិពលដោយសារវិបត្តិនយោបាយ កត្តាអសន្តិសុខ គ្រោះធម្មជាតិ កត្តាពន្ធអាមេរិក និងអសន្តិសុខជាសកល...
លោក Pete Hegseth បានអះអាថា ការប្តូរឈ្មោះទៅឈ្មោះដើមនេះនឹងអនុញ្ញាតឲ្យក្រសួងដែលលោកដឹកនាំនេះ ប្រយុទ្ធចំមុខ និងរារាំងជម្លោះគ្មានដែនបញ្ជប់នេះ...
មេដឹកនាំវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន បានគំរាមខ្លាំងៗថា វត្តមានកងទ័ពបរទេសនៅអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់របស់រុស្ស៊ី ក្នុងការបាញ់កម្ទេច...
កាលពីថ្ងៃព្រហស្បតិ៍ទី៤ខែកញ្ញាឆ្នាំ២០២៥ ស្ថានការណ៍បានឡើងកម្តៅយ៉ាងខ្លាំងនៅពេលកងទ័ពថៃ ចូលឈ្លានពាននិងរំលោភលើដែនអធិបតេយ្យរបស់កម្ពុជា...
គេហទំព័ររាជកិច្ចព្រះមហាក្សត្រថៃ (Royal Gazette) បានចុះផ្សាយនូវសេចក្តីប្រកាសរបស់ទីស្តីការនាយករដ្ឋមន្រ្តី ចុះថ្ងៃទី៥ខែកញ្ញា ស្តីពីការតែងតាំងបុគ្គលិកយោធាចំនួន ៨៦២នាក់ រួមទាំងមេបញ្ជាការកងទ័ពថ្មី ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ ការចេញផ្សាយរបស់សារព័ត៌មានថៃដែលស្រង់រាជកិច្ចនោះ បានលើកឡើងថា មេបញ្ជាការរងភូមិភាគ២ លោក ឧត្តមសេនីយ៍ទោ Weerayuth Raksil ត្រូវឡើងមកកាន់តួនាទីរបស់ មេបញ្ជាការភូមិភាគ២ លោក ឧត្តមសេនីយ៍ឯក Boonsin Padklang ដែលជាមេបញ្ជាការបង្កសង្គ្រាមពាក្យសម្តីនិងសង្គ្រាមប្រដាប់អាវុធ...