ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីសង្គ្រាមអាមេរិក ថា នឹងដឹកនាំប្រយុទ្ធបញ្ចប់ជម្លោះដែលគ្មានទីបញ្ចប់ ក្រោយប្តូរឈ្មោះក្រសួង
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតី ដើម្បីប្តូរឈ្មោះក្រសួងការពារជាតិទៅជាក្រសួងសង្គ្រាមជាផ្លូវការនៅរសៀលថ្ងៃសុក្រម៉ោងនៅសហរដ្ឋអមេរិក ត្រូវនឹងព្រលឹមថ្ងៃសៅរ៍ម៉ោងនៅកម្ពុជា។

នៅពេលដែលចុះហត្ថលេខារួច ប្រធានាធិបតី ដូណាល់ ត្រាំ បានហៅថា៖«នោះគឺជារឿងដ៏ធំមួយ»។ ការចុះហត្ថលេខាលើការប្តូរឈ្មោះក្រសួងទៅជាក្រសួងសង្គ្រាមនាពេលនេះ កើតឡើងចំពេលពិភពលោកមានភាពអសន្តិសុខជាខ្លាំង ហើយ ការប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនរបស់សហរដ្ឋអាមេរិក បានបរាជ័យ។
ការសម្រេចរបស់រដ្ឋបាលប្រធានាធិបតីដូណាល់ ត្រាំនេះ នឹងផ្តល់សិទ្ធិអំណាចដល់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth ដើម្បីប្រើឈ្មោះជាផ្លូវការ «ក្រសួងសង្គ្រាម រដ្ឋមន្ត្រីសង្គ្រាម អនុរដ្ឋមន្ត្រីសង្គ្រាម» នៅក្នុងការឆ្លើយឆ្លងជាផ្លូវការក្នុងរដ្ឋាភិបាល និង ការទំនាក់ទំនង ដោយមិនចាំបាច់ប្តូរឈ្មោះក្រសួងឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ The USA Today។
ទោះបីជាការចុះហត្ថលេខាលើក្រឹត្យប្រធានាធិបតីបានធ្វើឡើងនៅពេលនេះ ប៉ុន្តែការពិភាក្សាលើលទ្ធភាពនៃការប្តូរឈ្មោះក្រសួងនេះបានកើតឡើងច្រើនខែមកហើយ។
តាមពិតទៅក្រសួងសង្គ្រាមរបស់សហរដ្ឋអាមេរិកនេះត្រូវបានបង្កើតឡើងពីឆ្នាំ១៧៨៩ ដល់១៩៤៧ ហើយ ការប្តូរឈ្មោះនេះទៅជាក្រសួងការពារជាតិបានកើនឡើងនៅពាក់កណ្តាលសតវត្សរ៍ទី២០នោះ។
តាមការចេញផ្សាយរបស់ភ្នាក់ងារសារព័ត៌មានបរទេស លោក Pete Hegseth បានអះអាថា ការប្តូរឈ្មោះទៅឈ្មោះដើមនេះនឹងអនុញ្ញាតឲ្យក្រសួងដែលលោកដឹកនាំនេះ ប្រយុទ្ធចំមុខ និងរារាំងជម្លោះគ្មានដែនបញ្ជប់នេះ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


