ព័ត៌មានអន្ដរជាតិ
រកឃើញអ្នកជំនួសតំណែងមេទ័ពភូមិភាគ២ លោក Boonsin Padklang
គេហទំព័ររាជកិច្ចព្រះមហាក្សត្រថៃ (Royal Gazette) បានចុះផ្សាយនូវសេចក្តីប្រកាសរបស់ទីស្តីការនាយករដ្ឋមន្រ្តី ចុះថ្ងៃទី៥ខែកញ្ញា ស្តីពីការតែងតាំងបុគ្គលិកយោធាចំនួន ៨៦២នាក់ រួមទាំងមេបញ្ជាការកងទ័ពថ្មី ដែលចូលជាធរមានចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។

ការចេញផ្សាយរបស់សារព័ត៌មានថៃដែលស្រង់រាជកិច្ចនោះ បានលើកឡើងថា មេបញ្ជាការរងភូមិភាគ២ លោក ឧត្តមសេនីយ៍ទោ Weerayuth Raksil ត្រូវឡើងមកកាន់តួនាទីរបស់ មេបញ្ជាការភូមិភាគ២ លោក ឧត្តមសេនីយ៍ឯក Boonsin Padklang ដែលជាមេបញ្ជាការបង្កសង្គ្រាមពាក្យសម្តីនិងសង្គ្រាមប្រដាប់អាវុធ នៅតាមតំបន់ជាប់ព្រំដែនកម្ពុជា។
ការផ្លាស់ប្តូរសមាសភាពយោធាថៃទ្រង់ទ្រាយធំបែបនេះ កើតឡើងចំពេលដែលស្ថានការនយោបាយថៃគ្មានស្ថិរភាព ខណៈដែលរដ្ឋាភិបាលស៊ីវិលកំពុងរងភាពរង្គោះរង្គើយ៉ាងខ្លាំងដែលនឹងឈានទៅរំលាយសភាក្នុងពេលដ៏ឆាប់ខាងមុខនេះ។ លើសពីនេះ មានការលើកឡើងពីលទ្ធភាពនៃការធ្វើអន្តរាគមន៍ពីសំណាក់យោធាថៃដើម្បីទម្លាក់រដ្ឋាភិបាលស៊ីវិលដែលគ្មានក្បាលម៉ាស៊ីនជាក់លាក់នេះ។
តុលាការធម្មនុញ្ញបានសម្រេចបណ្តេញលោកស្រី ផែថងថាន ចេញពីតួនាទីដោយរកឃើញកំហុសនិយាយទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលតុលាការធម្មនុញ្ញចាត់ទុកថា ជាការរំលោភបំពាន់ក្រមរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ។
ចាប់តាំងពីពេលនោះមក ការដំណើរអំណាចក្នុងជួរគណបក្សនយោបាយថៃក៏បានចាប់ផ្តើម ហើយ នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្ត្រីថ្មីត្រូវបានគេរំពឹងថា រកឃើញ ដើម្បីបំពេញកៅអីដែលនៅទំនេរ៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


