បច្ចេកវិទ្យា
គួរធ្វើយ៉ាងណា ពេលឃើញព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩?
ក្នុងវិបត្តិរាតត្បាតសកលជំងឺកូវីដ-១៩ ព័ត៌មានក្លែងក្លាយ ប្រឌិត ពន្លើស បំប៉ោង មានពាសពេញបណ្តាញសង្គមដែលផ្សាយចេញពីជនអនាមិកនិងជនឆ្លៀតឱកាសមួយចំនួន។ សកម្មភាពអគតិនេះបានបំពុលនិងបង្ករការភាន់ច្រឡំជាច្រើន ដែលជាហេតុធ្វើឱ្យបណ្តាញសង្គមលែងក្លាយជាទំនុកចិត្តនៃការតាមដានព័ត៌មាន។ ដើម្បីលុបបំបាត់ព័ត៌មានមិនពិតនិងរក្សាសុវត្ថិភាពរបស់មនុស្សជាទីស្រលាញ់ ដូច្នេះប្រសិនបើអ្នកបានអានឬមើលព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ-១៩នេះ សាកល្បងធ្វើតាមចំនុចទាំងនេះ ៖

១.កុំផ្សាភ្ជាប់ជាមួយការបង្ហោះនោះ
មានន័យថា ករណីអ្នកឃើញព័ត៌មានប្រឌិតនោះហើយ សូមកុំបញ្ចេញយោបល់ (Comment) ឆ្លើយតប (Reply) ចែករំលែក (Share) និងដកស្រង់សម្តីឬព័ត៌មាន (Quote) ពីព័ត៌មាននោះឱ្យសោះ។
២.ប្លុកចោល (Block)
កុំទុកឱ្យបណ្តាញសង្គមអ្នកបំពុលដោយព័ត៌មាននោះឱ្យសោះ។ ការប្លុកទំព័រហ្វេសប៊ុកផេក ឬគណនីនោះចោល ពិតជាជួយដល់ការទទួលបានព័ត៌មាន និងមិនធ្វើឱ្យប៉ះពាល់អារម្មណ៍និងដំណើរការខួរក្បាលរបស់អ្នក។
៣.Report ភ្លាមកុំចាំយូរ
ការ Report ផុសនោះ ប្រៀបបីដូចជាការជួយដល់សង្គមច្រើនមែនទែន ព្រោះក្រុមហ៊ុនបណ្តាញសង្គមអាចមានសិទ្ធលុបចោល ឬប្លុកការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេកឬគណនីមួយនោះភ្លាមៗ។ នេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងនាមជាអ្នកប្រើប្រាស់បណ្តាញសង្គមប្រកបដោយវិជ្ជាជីវៈ។

៤.ផ្ញើសារជាលក្ខណៈឯកជន
ចំនុចនេះប្រសិនបើអ្នកបានប្រទះឬឃើញមនុស្សដែលអ្នកស្គាល់ចែករំលែកព័ត៌មានមិនពិតទាំងនោះ សូមកុំទាន់ Report ពួកគេ ពេលខ្លះពួកគេមិនបានដឹងថានោះជាព័ត៌មានក្លែងក្លាយឡើយ។ វិធីល្អសូមផ្ញើសារ Private ទៅកាន់គាត់និងក្រើនរំលឹកឱ្យបង្កើនការប្រុងប្រយ័ត្ន និងណែនាំឱ្យគាត់គួរតែ Report និង លុបចោលព័ត៌មាននោះចេញ។
៥.ចែករំលែកពីផេកផ្លូវការជំនួសវិញ
ជំនួសព័ត៌មានក្លែងក្លាយ អ្នកអាចចែករំលែកព័ត៌មានពីផេកផ្លូវការ ផេកដែលមានសញ្ញាធីកពណ៌ផ្ទៃមេឃឬហៅថា ផេក Verified ដែលចុះផ្សាយនូវព័ត៌មានមានប្រភពច្បាស់លាស់ មានអំណះអំណាងត្រឹមត្រូវ ព័ត៌មានលម្អិត មានកាលបរិច្ឆេទជាក់លាក់ ឈ្មោះអ្នកនិពន្ធ ជាដើម៕
រួមគ្នាបញ្ឈប់ព័ត៌មានក្លែងក្លាយទាំងអស់គ្នា…!

អត្ថបទដោយ៖ Jacqueli
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៥ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


