Connect with us

បច្ចេកវិទ្យា

ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ងាក​មក​ទិញ​ទំនិញ​អន​ឡាញ ដើម្បី​ទទួលបាន​បទពិសោធន៍​កាន់តែ​ងាយស្រួល និង​មាន​សុវត្ថិភាព​ជាង​មុន

បានផុស

នៅ

​នៅថ្ងៃនេះ Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ បានចេញ​ផ្សាយ​ការសិក្សា​ស្រាវជ្រាវ​ ដែល​បង្ហាញ​ពី​កំណើន​ពាណិជ្ជកម្ម​អន​ឡាញ (​តាមរយៈ​ទូរសព្ទដៃ និង ប្រព័ន្ធ​បណ្តាញ​ទំនាក់ទំនង​សង្គម​) ក៏ដូចជា​ការត្រៀមខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ជាមុន​ក្នុងចំណោម​ប្រជាជន​កម្ពុជា ក្នុងការ​ឈានទៅរក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ការសិក្សា របស់​ក្រុមហ៊ុន Visa ស្តីពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អ្នកប្រើប្រាស់ បានបង្ហាញ​ពី​ការកើនឡើង​នូវ​ការទិញ​ទំនិញ​អន​ឡាញ​តាមរយៈ App និង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយសារតែ​ការ​រឹតត្បិត បិត​ខ្ទប់​ក្នុងការ​បង្ការ​ការឆ្លង​រាលដាល​នៃ​ជំងឺ COVID-19 ។ ការ​រាតត្បាត​នៃ​ជំងឺ COVID-19 គឺជា​កាតាលីករ​មួយ​ជំរុញ​នូវ​ការរីកលូតលាស់​នៃ​ការទិញ​ទំនិញ​តាមរយៈ​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត និង​ការទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ដែល​បច្ចុប្បន្ននេះ ​មាន​ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប (៦៤%) កំពុង​ប្រើប្រាស់​សេវា​ដឹកជញ្ជូន ហើយ​មាន ២៨ ភាគរយ គឺជា​អ្នកប្រើប្រាស់​សេវា​ប្រភេទ​នេះ​ជា​លើកដំបូង​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​។

​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើនឡើង បានជ្រើសរើស​ការទិញ​ទំនិញ​តាម​អន​ឡាញ​ជា​លើកដំបូង ហើយក៏​កំពុង​សាកល្បង​ប្រើប្រាស់​ជម្រើស​ទូទាត់​ប្រាក់​ថ្មីៗ​ផងដែរ​។ ក្រុមហ៊ុន Visa ក៏បាន​បន្ត​ដាក់ចេញ​នូវ​ដំណោះស្រាយ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នៅលើ​វេទិកា​ទិញ​ទំនិញ​ ដែល​ពេញ​និយម​សម្រាប់​អតិថិជន ដោយ​រួមបញ្ចូល​នូវ​មុខងារ​ទូទាត់​ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​រក្សាទុក​ព័ត៌មាន​កាត (card-on-file) នៅលើ​វេទិកា​នោះ ដើម្បី​ធ្វើឱ្យ​ការបញ្ជាទិញ​នាពេល​អនាគត​ប្រព្រឹត្តទៅបាន រហ័ស និង​ងាយស្រួល ដោយ​មិនចាំបាច់​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ព័ត៌មាន​របស់​ពួកគាត់​ឡើយ​»​។

​ការកើនឡើង​នៃ​ការទិញ​ទំនិញ​តាម​អន​ឡាញ​នេះ គឺជា​ការឆ្លុះបញ្ចាំង​នៃ​ការកើនឡើង​នូវ​ការធ្វើ​ពាណិជ្ជកម្ម​តាម រយៈ​ទូរសព្ទ​ដៃ និង​បណ្តាញ​សង្គម​។ ទូរសព្ទដៃ គឺជា​ទម្រង់​ជា​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ក ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រជាជន​កម្ពុជា​ប្រមាណ​ជាង ៥៦​ភាគរយ ខណៈដែល​អតិថិជន មួយ​ភាគបី​ទៀត (​ស្មើនឹង ៣៣ ភាគរយ​) ប្រើ​ការទិញ​ទំនិញ​តាមរយៈ​គេហទំព័រ និង កម្មវិធី App របស់​ទូរសព្ទដៃ។ បើ​យោងតាម​ការបង្ហាញ​ពី​ទំនោរ​ចិត្ត​របស់​អតិថិជន​ទាំង ៥៦​ភាគរយ ក្នុងការ​ប្រើប្រាស់​កម្មវិធី​តែមួយ​ដើម្បី​ដោះស្រាយ​រាល់​ប្រតិបត្តិការ​របស់​ពួកគេ ភាព​សាមញ្ញ​របស់​ទូរ​សព្ទ​ដៃ​ហាក់បីដូចជា​គន្លឹះ​ដ៏​ចម្បង ហើយ​ដែល​នៅក្នុង​នោះ ៤៤​ភាគរយ ជ្រើសរើស​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​ទូរសព្ទ​ដៃ​ ដោយមាន​កម្មវិធី កាបូប​ចល័ត (mobile wallet) ដែល​ត​ភ្ជាប់​នៅក្នុង​ទូរស័ព្ទ​របស់​ពួកគេ​។

​ការទូទាត់​ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ក៏ត្រូវ​បាន​គេ​ប្រើ​ញឹកញាប់​ជាង​មុន​ដើម្បី​ជៀសវាង​ការប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ ក្នុងនោះដែរ គេ​សង្កេតឃើញថា​ ការទូទាត់​តាម រយៈ QR កូដ និង កាបូប​អន​ឡាញ (online wallets) មានការ​ប្រើប្រាស់​ខ្ពស់​ជាងគេ គឺជា​មធ្យម​មាន​ដល់​ទៅ ៦ ទៅ ៧ ដង​ក្នុង​មួយខែ​។ ការបង់​រំលស់​ក៏​កំពុងមាន​ការកើនឡើង​ផងដែរ ដោយសារតែ​ប្រជាជន​កម្ពុជា ៧៦ ភាគរយ បង្ហាញ​ពីរ​ការយល់ដឹង​ពី​វា ហើយ ២៤ ភាគរយ បាន​និងកំពុង​ប្រើប្រាស់​សេវាកម្ម​ទូទាត់​បង់​រំលស់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​។

​ជំងឺ​រាតត្បាត COVID-19 បាន​ពន្លឿន​នូវ​ការចាប់យក​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​សុទ្ធ​នៅក្នុង​ប្រទេស កម្ពុជា​ដោយសារតែ​ភាពងាយស្រួល និង​សុវត្ថិភាព​។ ភាគច្រើន​នៃ​អ្នកប្រើប្រាស់ (​ប្រមាណ​៧០%) មាន​អារម្មណ៍​ថា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ មាន​សុវត្ថិភាព​នៅពេល​ធ្វើការ​ទូទាត់​ប្រាក់​តាមរយៈ​ទូរសព្ទដៃ​។ ខណៈដែល​អតិថិជន ៣៣ ភាគរយ​ទៀត បាន​សាកល្បង​ទិញ​ទំនិញ​នៅលើ​បណ្តាញ​សង្គម​ជា​លើកដំបូង ក្នុងអំឡុងពេល​មាន​ការរីក​រាតត្បាត​នៃ​មេរោគ COVID-19 ដោយសារតែ​វា​ជា​បទពិសោធន៍​គួរឱ្យ​រំភើប​មួយ​។

​លោកស្រី ជុំ ម៉ូ​នី​កា បន្ថែមទៀតថា​៖ «​យើង​ស្ថិតនៅ​លើផ្លូវ​ដ៏​វែងឆ្ងាយ​មួយ ប៉ុន្តែ​ដំណើរ​ឆ្ពោះទៅរក​សង្គម​ដែល​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ គឺ​ហាក់ដូចជា​ស្ថិតនៅក្នុង​លទ្ធភាព​មួយ​ដែល​អាច​សម្រេចបាន​សម្រាប់​ប្រទេស​កម្ពុជា​។ បើទោះបីជា​ការស្វែងរក​ព័ត៌មាន និង​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​នៅតែ​ជា​ចំណាប់អារម្មណ៍​ខ្ពស់ ពី​សំណាក់​អតិថិជន​ក៏ដោយ ការរីកចម្រើន​នៅតែ​អាច​សម្រេច​ទៅបាន​តាមរយៈ​ការផ្តល់​ចំណេះដឹង​អំពី​ផលិតផល​ដែល​កាន់តែ​ល្អ​ជាង​មុន និង​ការបន្ត​ផ្តល់នូវ​ភាព​ច្នៃប្រឌិត​ដើម្បី​ផ្តល់ជូន​នូវ​ដំណោះស្រាយ​ដែល​កាន់តែ​ប្រសើរ​សម្រាប់​អ្នកប្រើប្រាស់​» ៕

​អំពី​ក្រុមហ៊ុន Visa

Visa Inc. (NYSE: V) គឺជា​ក្រុមហ៊ុន​នាំមុខគេ​ ក្នុង​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាមរយៈ​ឌីជីថល​។ បេសកកម្ម​របស់​យើង​ គឺ​ផ្សារភ្ជាប់​ពិភពលោក​ទាំងមូល​តាម​រយៈ​ការតភ្ជាប់​បណ្តាញ​ទូទាត់​ប្រាក់​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មី អាច​ទុកចិត្តបាន និង​មាន​សុវត្ថិភាព​បំផុត ជាមួយ​អ្នកប្រើប្រាស់ អាជីវករ និង​ជួយ​ឲ្យ​សេដ្ឋកិច្ច​មានការ​រីកចម្រើន​។ បណ្តាញ​ទំនើប​ឈានមុខ​គេ​បំផុត​មួយ​របស់​ពិភពលោក​គឺ VisaNet របស់​យើង ផ្តល់​ការទូទាត់​ដែល​អាច​ទុកចិត្តបាន​និង​មាន​សុវត្ថិភាព​នៅ​ទូទាំង​ពិភពលោក នឹង​មាន​លទ្ធភាព​គ្រប់គ្រង​ប្រតិបត្តិការ​ជាង ៦៥,០០០​ប្រតិបត្តិការ​ក្នុង​មួយ​វិនាទី​។ ក្រុមហ៊ុន​ផ្តោត​ការយកចិត្តទុកដាក់​ឥត​ឈប់​ឈរ​លើ​ការច្នៃប្រឌិត ដែល​នេះ​ជា​កត្តា​ជម្រុញ​ដល់​ភាព​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​បែប​ឌីជីថល​ដែល​បាន​ផ្សារភ្ជាប់​ទៅនឹង​ឧបករណ៍​អេ​ទ្បិ​ច​ត្រូ​និក​ណា​ក៏បាន សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង​។ នៅពេលដែល​ពិភពលោក​ផ្លាស់ប្តូរ​ពី analog ទៅ​ឌីជីថល​ក្រុមហ៊ុន Visa ក៏​កំពុងតែ​ពង្រឹង​លើ​ស្លាក​សញ្ញា ផលិតផល បុគ្គលិក និង បណ្តាញ​របស់​ខ្លួន​រួចជាស្រេច​ដើម្បី​ចូលរួម​ជាមួយនឹង​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នា​ថ្ងៃ​អនាគត​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ visa.com/blog និង @VisaNews.

​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​៖

​កញ្ញា ត្រាង ង្វៀន (Trang Nguyen)​ ​

​ក្រុមហ៊ុន Visa Worldwide Pte. Limited​ ​

​ទូរសព្ទ ៖ (84) 28 3520 7439

​អ៉ី​ម៉ែ​ល ៖ [email protected]​ ​

​កញ្ញា គ្រី សុ​វណ្ណា​រី​

​ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាង​ក្រុមហ៊ុន Visa Inc.

​ទូរសព្ទ ៖ (855) 11 733 368

​អ៉ី​ម៉ែ​ល ៖ [email protected]

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម