Connect with us

បច្ចេកវិទ្យា

កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Galaxy Z Fold3 5G | Galaxy Z Flip3 5G បាន​មកឈរ​បង្អួតខ្លួន​ពិត​នៅ​ប្រទេស​កម្ពុជា​យើង​ហើយ ជាមួយ​ការដាក់​ឲ្យ​កុម្ម៉ង់​ទុក​មុន និង​កាដូ​ដ៏​អស្ចារ្យ​ផងដែរ​

បានផុស

នៅ

បន្ទាប់ពី​ព្រឹត្តិការណ៍​បង្ហាញ​ជាស​កល (Global Unpacked) ពី​ក្រុមហ៊ុន សាម​សុង ដែល​បានធ្វើឱ្យ​កក្រើក និង​អង្រួន​បេះដូង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​កាលពី​យប់មិញ​ម៉ោង 21:00 រួចមក​…​ឥលូវ​នេះ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ ដែល​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​បំផុត​បាន​មកឈរ​បង្អួត​រាង​ក្នុងប្រទេស​កម្ពុជា​យើង​ហើយ​នៅថ្ងៃនេះ​…!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គេ​ថា “​ទោះ​ឮ 1 លាន ដង​…​ក៏​ពុំ​ស្មើនឹង​ឃើញ​ផ្ទាល់ 1 ដង​ដែរ​” ពិតណាស់​ចាប់តាំងពី​ឃើញ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G តាមរយៈ​បណ្តាញ​សង្គម​ក៏ដូចជា​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង គឺ​បាន​ចាប់អារម្មណ៍ និង​លង់​ចិត្ត​ទៅហើយ​…​ចុះ​ទម្រាំ​បានឃើញ​ផ្ទាល់​… កាន់​ផ្ទាល់​…​ទៀត គឺ​ដឹង​តែ​ទប់ចិត្ត​មិនបាន​ហើយ​…!

​សូមបញ្ជាក់ថា​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Galaxy Z Fold3 5G និង Galaxy Z Flip3 5G នៅពេលនេះ ​បាន​អភិវឌ្ឍ​នៅមុខ​ងារ​ថ្មី និង​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ដើម្បី​ធ្វើឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ទទួល​បាន​នូវ​បទពិសោធន៍​ថ្មី និង​កាន់តែ​អស្ចារ្យ​ជាមួយនឹង​លក្ខណៈ​ពិសេស​ដូចជា​៖ … Z Flip3 5G អេក្រង់​មុខធំ​ជាង​មុន​… មាន​ពណ៌​ស្អាត​កាន់តែ​ទាក់ទាញ​…​ប្រើ​សេវា 5G…​ខណៈដែល Galaxy Z Fold3 5G បាន​អភិវឌ្ឍ​នូវ​ប៊ិក​ដោយ​បំពាក់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ដ៏​អស្ចារ្យ​បំផុត​…​អ្វីដែល​ពិសេស​បំផុត​នោះ Galaxy Z Fold3 5G និង Galaxy Z Flip3 5G ដែល​ផលិត​ចេញមក​ពេលនេះ​គឺជា​ស្មា​ត​ហ្វូ​នប​ត់​ដែលមាន​ភាពរឹងមាំ​ធន់​បំផុត និង​មាន​មុខងារ​ការពារ​ជម្រាប​ទឹក​…!

​លោក ខ្លូត ពិសិដ្ឋ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរសព្ទ​ដៃ​នៃ​ក្រុមហ៊ុន សាខា​ថៃ សាម​សុង អេ​ឡិច​ត្រូ​និ​ក ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖ “​ក្រុមហ៊ុន សាម​សុង តែងតែ​ផ្តល់​ភាព​ភ្ញាក់ផ្អើល និង​បទពិសោធន៍​អស្ចារ្យ​ថ្មីៗ​ជូន​ដល់​អតិថិជន​ទាំងអស់​ទូទាំង​ពិភពលោក និង​ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា​នាពេលនេះ​តែម្តង​…​អាចនិយាយបាន​ថា​គ្រប់​ផលិតផល​ស្មា​ត​ហ្វូ​ន និង​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ថ្មីៗ​គឺ​ប្រទេស​កម្ពុជា តែងតែមាន​ឱកាស​ទទួល​បានការ​ដាក់លក់​លើ​ទីផ្សារ​លឿន ជានិច្ច​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន និង​អ្នក​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​បាន​ភ្លក់​នូវ​កំពូល​បទពិសោធន៍​ថ្មី​ទាន់សម័យ​ផងដែរ​…!”

​សូម​បញ្ជក់​ថា​ដើម្បី​អបអរ​នូវ​ព្រឹត្តិការណ៍ Unpacked (​បង្ហាញខ្លួន​ជា​ផ្លូវការ​) ពេលនេះ ក្រុមហ៊ុន​ក៏បាន​ដាក់ឱ្យ​អតិថិជន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងអស់​ធ្វើការ​កុម្ម៉ង់​ទុក​មុន​ចាប់ពី​ថ្ងៃទី 12 រហូតដល់​ថ្ងៃទី 26 ខែសីហា ឆ្នាំ 2021 នៅតាម​ហាង ឬ​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ផ្លូវការ​ដែលមាន​ស្លាក​សញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដ៏​អស្ចារ្យ​ដូចជា​៖

* កុម្ម៉ង់​ទិញ​ទុក​មុន Galaxy Z Fold3 5G (12GB / 512GB) នឹង​ទទួលបាន​ដូចជា ៖

– ស្រោម​បត់​ដែល​បំពាក់​មកជា​មួយ S pen

– ឆ្នាំង​សាក​ថ្ម​ឥត​ខ្សែ (Wireless Charge Due)

– Galaxy Buds2

– បញ្ចុះតម្លៃ 150 ដុល្លារ ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!

– ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​អ៊ី​ន​ធើណេ​ត​ចំនួន 52 សប្តាហ៍​!

* កុម្ម៉ង់​ទិញ​ទុក​មុន Galaxy Z Flip3 5G (8GB / 256GB) នឹង​ទទួលបាន​ដូចជា ៖

– ស្រោម​ថ្លា​មាន​ក្រវិល (Clear Cover with holding ring)

– ឆ្នាំង​សាក​ថ្ម​ឥត​ខ្សែ (Wireless Charge Pad)

– Galaxy Buds2

– បញ្ចុះតម្លៃ 100 ដុល្លារ ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)!

– ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​អ៊ី​ន​ធើ​ណេ​ត​ចំនួន 52 សប្តាហ៍​!

​សាម​សុង​…​តែងតែ​ផ្តល់​ភាព​ភ្ញាក់ផ្អើល​បំផុត​ដែល​នឹកស្មាន​មិន​ដល់​សម្រាប់​លោកអ្នក​ជានិច្ច​…! ទទួលយក​កំពូល​បទពិសោធន៍​ថ្មី និង​បង្ហាញ​ពី​ភាពទាន់សម័យ​ដ៏​អស្ចារ្យ​របស់​អ្នក​…! (Unfold Yourself…) ! សាម​សុង​…​ជាទី​ទុកចិត្ត​បំផុត​…!!

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មក​សាកសួរ ឬ​ធ្វើតេស្ត​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬក៏​អាច​ទំនាក់ទំនង​សេវា​បម្រើ​អតិថិជន​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !

* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម