បច្ចេកវិទ្យា
ពណ៌ផ្ទៃខាងក្នុងរថយន្តដែលកំពុងមានការពេញនិយមនៅប្រទេសកម្ពុជា
ពណ៌រថយន្តមិនត្រឹមតែសម្រាប់មើលទៅ ពីខាងក្រៅ ប៉ុណ្ណោះទេ តែវាក៏ត្រូវការពណ៌ដែលស្រស់ស្អាតពីខាងក្នុងដែរ។ ពណ៌ផ្នែកខាងក្នុងនៃរថយន្តដែលត្រឹមត្រូវ និងពេញចិត្ត ជាសញ្ញានៃជម្រើសរបស់អ្នក។ ជាងនេះទៅ ទៀត ពណ៌ខាងក្នុងដែលមានគុណភាពខ្ពស់ និងស្រស់ស្អាតបានយូរអាចបន្ថែមនូវតម្លៃដល់រថយន្ត។

ជាមួយនឹងពណ៌ខាងក្នុងជាច្រើនជម្រើសដែលបានបំពាក់ក្នុងរថយន្តថ្មីៗ ហើយការស្វែងរកពណ៌ដែលត្រឹមត្រូវប្រហែលជាពិបាកជាងអ្វីដែលអ្នកគិត ប៉ុន្តែវានឹងជួយរក្សារថយន្តរបស់អ្នកឱ្យនៅ ស្រស់ស្អាតបានយូរ ហើយវានឹងធ្វើឱ្យការសម្អាតកាន់តែងាយស្រួល។
រថយន្តរបស់អ្នកនឹងបង្ហាញពីបុគ្គលិកលក្ខណៈ និងរសនិយមរបស់អ្នក ប្រសិនបើផ្ទៃខាងក្នុងមិនមែនជាអ្វីដែលអ្នកចាប់អារម្មណ៍ នោះអ្នកនឹងមិនសូវរីករាយនឹងការបើកបររបស់អ្នកទេ។ ដូច្នេះយើងនឹងចាប់ផ្តើមតាមលំដាប់លំដោយនៃពណ៌ខាងក្នុងរថយន្តដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នសម្រាប់ប្រជាជនកម្ពុជា។

១. ផ្ទៃខាងក្នុងពណ៌ក្រហមគឺជាពណ៌ខាងក្នុងដ៏កម្រមួយ ដែលភាគច្រើនវារចនាតែសម្រាប់ម៉ាករថយន្តថ្លៃៗប៉ុណ្ណោះហើយវាបានបំពាក់ជាមួយរថយន្ត Lexus និង Land Rover។ ប៉ុន្តែនៅក្នុងជួរនៃតម្លៃដ៏សមរម្យ MG បានរចនាផ្ទៃខាងក្នុងពណ៌ក្រហមនេះសម្រាប់ម៉ូឌែលរបស់ពួកគេដូចជា: MG HS, MG RX8 និង MG 6។ ប្រសិនបើអ្នកចូលចិត្តភាពប្រណីតបែបស្ព័រនៃផ្នែកខាងក្នុងនៃរថយន្ត នោះ MG ៣ម៉ូឌែលខាងលើនឹងក្លាយជម្រើសដ៏អស្ចារ្យ ដោយសារតែវាត្រូវបានរចនាឡើងវិញទាំងស្រុងសម្រាប់ឆ្នាំថ្មីជាមួយនឹងមុខងារពិសេសៗដែលគួរអោយចាប់អារម្មណ៍ ខណៈដែល MG Cambodia បានបង្ហាញជាផ្លូវការនូវការរចនាថ្មីរបស់ MG HS Trophy។ វាផ្តល់នូវការបើកបរប្រកបដោយផាសុកភាព និងភ្ជាប់មកជាមួយនូវបច្ចេកទេសថ្មីៗស្តង់ដារជាច្រើន អមនឹងតម្លៃដ៏សមរម្យ។

២. ពណ៌ត្នោតខ្ចី (Beige) : ពណ៌នេះនឹងធ្វើឱ្យផ្ទៃខាងក្នុងរថយន្តរបស់អ្នកមើលទៅកាន់តែធំទូលាយ។ មិនត្រឹមតែប៉ុណ្ណោះទេ វាក៏នឹងផ្តល់ឱ្យអ្នកនូវផ្ទៃបែបទន់ភ្លន់តែឆើតឆាយផងដែរ។ រថយន្ត Chevrolet Equinox បានរចនាផ្ទៃខាងក្នុងពណ៌ត្នោតខ្ចី (Beige) ដែលងាយស្រួលក្នុងការថែទាំ និងមើលទៅ ផ្នែកខាងក្នុងដ៏ស្រស់ស្រាយ។ វាក៏មិនមានបញ្ហាច្រើនទេក្នុងការថែរក្សា ឬការសម្អាតលើពណ៌ Beige នេះផងដែរ។

៣. ផ្ទៃខាងក្នុងពណ៌ទឹកដោះគោ: ពណ៌នេះក៏ផ្តល់ឱ្យកាប៊ីនមានភាពធំទូលាយ និងស្រស់ស្រាយនៅ ពេលបើកបរដែរ។ នៅក្នុងរថយន្ត SUV ដ៏ប្រណិតមានតម្លៃថ្លៃៗ ក៏បានបំពាក់នូវផ្ទៃខាងក្នុងពណ៌ទឹកដោះគោនេះដែរ ព្រោះវាមានភាពឆើតឆាយ និងClassic។ ដូច្នេះប្រសិនបើអ្នកចង់បានរថយន្តដែលមានផ្ទៃខាងក្នុងពណ៌ទឹកដោះគោ ឬពណ៌ស្រាលៗ លោកអ្នកអាចក្រឡេកមើលរថយន្តថ្មីដូចជា៖ GAC GS8, MG RX5 និងផ្សេងៗ ដែលផ្តល់ឱ្យអ្នកនូវចំណាប់អារម្មណ៍នៃភាពធំទូលាយ ហើយអ្នកក៏នឹងទទួលបាននូវអារម្មណ៍ត្រជាក់ជាងពណ៏ដទៃដែរ ទោះក្នុងអាកាសធាតុក្តៅ ព្រោះពណ៌នេះគឺពណ៌វាស្រូបយកកំដៅ តិច។

៤. ផ្ទៃខាងក្នុងពណ៌ត្នោតក៏មើលទៅ បែបClassicដែរ ហើយវាមិនក្តៅខ្លាំងនៅក្នុងឡានទេ។ រថយន្ត SUV មួយប្រភេទដែលមានលក់ក្នុងប្រទេសកម្ពុជាដែលមានផ្ទៃខាងក្នុងពណ៌ត្នោតគឺ Ford Everest។ វាបំពាក់ដោយពូកស្បែកពណ៌ត្នោត ដែលផ្តល់ឱ្យម្ចាស់រថយន្តកាន់តែមានអារម្មណ៏ល្អ និងងាយស្រួលក្នុងការសម្អាតផងដែរ។ ប៉ុន្តែ Brown interior មិនសូវពេញនិយមក្នុងប្រទេសកម្ពុជាទេ។

៥. ផ្ទៃខាងក្នុងពណ៌ខ្មៅ ពិតជាលេចចេញនូវប្រណិតភាពសម្រាប់អ្នកអ្នកប្រើប្រាស់, ងាយស្រួលសម្អាត និងល្អនៅក្នុងផ្នែកមួយនៃប្រទេសដែលមានអាកាសធាតុត្រជាក់ខ្លាំង ព្រោះពណ៌ខ្មៅ ជាពណ៌ដែលស្រូបយកកំដៅ ខ្លាំង។ រថយន្តមួយចំនួនដូចជា Ford Territory, Ssang Yong Tivoli,… មើលទៅស្អាតអមនឹងការបន្ថែមការរចនាគ្រឿងតុបតែងឱ្យកាន់តែទាក់ទាញ និងផ្តល់ភាពងាយស្រួលក្នុងការថែទាំ។ មនុស្សជាច្រើនក៏ចូលចិត្តផ្ទៃខាងក្នុងពណ៌ខ្មៅ ដែរ ព្រោះពួកគេជឿថាវាមិនបង្ហាញភាពកខ្វក់ ប៉ុន្តែពណ៌ខ្មៅ បង្កើនកម្តៅជាមធ្យមដល់ទៅ ៥% នៅក្នុងរថយន្ត ដែលមិនសូវជាល្អសម្រាប់អាកាសធាតុក្តៅ ដូចនៅ ប្រទេសកម្ពុជាទេ។

នៅ ពេលជ្រើសរើសរថយន្តថ្មី អ្នកនឹងរកឃើញជម្រើសពណ៌ជាច្រើន អមនឹងសម្ភារៈជាច្រើនសម្រាប់ផ្ទៃខាងក្នុងដើម្បីជ្រើសរើស។ ក្រៅ ពីរូបរាង និងពណ៌ក្រៅ នៃរថយន្ត ការជ្រើសរើសពណ៌ផ្ទៃខាងក្នុងដែលត្រឹមត្រូវនឹងជួយអ្នករក្សាការពេញចិត្តបានយូរ។ ចំណាត់ថ្នាក់នៃពណ៌ផ្ទៃខាងក្នុងដែលបានលើកមកខាងលើមើលទៅ ពិតជាឆើតឆាយ និងធ្វើឱ្យផ្ទៃខាងក្នុងកាន់តែទូលាយ។ ទោះជាយ៉ាងណាក៏ដោយ ពណ៌ផ្ទៃខាងក្នុងអាចធ្វើឱ្យការប្រើប្រាស់របស់អ្នកកាន់តែមានទំនុកចិត្ត និងផាសុកភាព៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២១ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


