ស្វាគមន៍ Samsung Galaxy A12 ទើបនឹងចេញលក់ក្នុងប្រទេសកម្ពុជា ពិតជាឡូយលើសពីការរំពឹងទុក !
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

ស្វាគមន៍ Samsung Galaxy A12 ទើបនឹងចេញលក់ក្នុងប្រទេសកម្ពុជា ពិតជាឡូយលើសពីការរំពឹងទុក !

Published

on

តម្លៃត្រឹមតែជាង ១០០ ដុល្លារ មានអង្គផ្ទុកដល់ទៅ 128GB កាមេរ៉ា ៤ គ្រាប់ អេក្រង់ធំ 6.5” កម្លាំងថ្ម 5000mAh អស្ចារ្យអីយ៉ាងនេះ..!!!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាវ! ថាមែនៗ! នេះពិតជាស្មាតហ្វូនត្រកូលស៊េរី A ដែលស្ថិតក្នុងដួងចិត្ត និងឆក់យកបេះដូងអតិថិជនដែលនិយមប្រើប្រាស់ស្មាតហ្វូននៅចុងឆ្នាំ ២០២០ និងដើមឆ្នាំថ្មី ២០២១ នេះពិតមែន! សូមស្វាគមន៍តួឯកស៊េរី A ថ្មីនៃយុគសម័យបច្ចេកវិទ្យាស្មាតហ្វូន Samsung Galaxy A12!

នៅចុងឆ្នាំនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានបញ្ចេញស្មាតហ្វូនដែលមានគុណភាពល្អលើសតម្លៃនឹកស្មានមិនដល់ជាមួយអេក្រង់ធំភ្លឺច្បាស់ឥតខ្ចោះ (Awesome Screen) , កាមេរ៉ាមុខក្រោយថតច្បាស់គ្រប់ប្លង់គ្មានទាស់ (Awesome Camera), ថាមពលថ្មធំប្រើបានយូរបញ្ចូលឆាប់ពេញ (Long Lasting Battery) និងលក្ខណៈពិសេសទាក់ទាញជាច្រើនសម្រាប់ជាកាដូឆ្នាំថ្មីជូនអតិថិជនទាំងអស់ក្នុងពិភពលោក និងជាពិសេសក្នុងព្រះរាជាណាចក្រកម្ពុជាយើងតែម្តង!

Samsung Galaxy A12 ដែលទើបតែចេញលក់ក្នុងទីផ្សារក្នុងប្រទេសកម្ពុជាយើងពេលនេះគឺមានរូបរាងស្រស់ស្អាតទាក់ទាញ មានអេក្រង់ធំ ថាមពលថ្មធំ កាមេរ៉ាក្រោយ ៤ គ្រាប់ (កាមេរ៉ាគោលមានមេហ្គាភិចស៊ែលធំ) បំពាក់បច្ចេកវិទ្យាស្កេនខ្ចៅដៃដោះសោ បច្ចេកវិទ្យាសាកថ្មលឿនឆាប់ពេញ និងមានតម្លៃសមរម្យបំផុត! លោកអ្នកដែលកំពុងអានព័ត៌មាននេះអាចនឹងមិនទាន់ជឿនៅឡើយ ប៉ុន្តែលោកអ្នកប្រាកដជាមានភាពភ្ញាក់ផ្អើល និងសរសើរពេលបានឃើញ ឬកាន់ផ្ទាល់ជាក់ជាពុំខានឡើយ!

ចង់ដឹងថា Samsung Galaxy A12 មានភាពទាក់ទាញ និងអស្ចារ្យបែបណានោះ សូមមកមើលជាមួយគ្នា៖

* ប្រភេទអេក្រង់៖ Infinity-V Display

* ទំហំអេក្រង់៖ 6.5” HD+

* កាមេរ៉ាមុខ៖ 8 MP (F2.2)

* កាមេរ៉ាក្រោយ 4 គ្រាប់៖ 48MP + 5MP + 2MP + 2MP

* មេម៉ូរី (RAM)៖ 4GB

* អង្គផ្ទុក៖ 128 GB

* ល្បឿនដំណើរការ៖ Octa-core MTK6765(G35) (Up to 2.3 GHz)

* ថាមពលថ្ម៖ 5,000 mAh (កាន់ថ្មតាំងពីព្រឹកដល់យប់អាចធ្លាយដល់ព្រឹកស្អែកទៀត), សាកថ្មលឿន 15 W ជាមួយនឹង USB Type C 2.0

* មុខងារដោះសោ៖ ស្កេនខ្ចៅដៃលើផ្ទៃចំហៀង

* សេវា៖ 4G LTE

* ពណ៌ 3 ជម្រើស៖ ខ្មៅ, ស, ខៀវ

* តម្លៃ៖ $ 179 ប៉ុណ្ណោះ!

អាចនិយាយបានថា Samsung Galaxy A12 តម្លៃត្រឹមខ្ទង់ប៉ុណ្ណឹង ហើយបំពាក់ (Specs) បែបនេះគឺពិតជាស្មាតហ្វូនទំនើបទាន់សម័យកប់មួយ និងជាជម្រើសកាដូស្មាតហ្វូនឆ្នាំថ្មីដ៏ល្អបំផុតសម្រាប់អ្នក ក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់!

បើចង់ដឹងច្បាស់លោកអ្នកអាចអញ្ជើញទៅសាកសួរ ឬប៉ះផ្ទាល់បាននៅតាមបណ្តាដេប៉ូ ឬហាងចែកចាយផលិតផល សាមសុង ដែលនៅជិតលោកអ្នកបំផុត! សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់សេវាបម្រើអតិថិជនដោយឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-20 32 32។

អត្ថបទ ផ្សាយពាណិជ្ជកម្ម

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ29 mins ago

រដ្ឋបាលខេត្ត​ព្រះសីហនុ​ទទួល​ជំនួយ​ឧបករណ៍​សម្ភារៈ​វេជ្ជសាស្ត្រ​សម្រាប់​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន

ព័ត៌មានជាតិ57 mins ago

គិត​ត្រឹម​ថ្ងៃទី​១៩​មេសា​នេះ​ ខេត្តស្វាយរៀង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​កើនឡើង​ដល់​ជាង​៣០០​នាក់​ហើយ

ព័ត៌មានជាតិ1 hour ago

គិត​ត្រឹម​រសៀល​ថ្ងៃនេះ ​មាន​អាជីវករ​ផ្សារ​នាគ​មាស​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​កើនឡើង​ដល់​ជិត​១០០​នាក់

ព័ត៌មានជាតិ1 hour ago

នៅ​មុន​នេះ​សមត្ថកិច្ច​ក្រុងភ្នំពេញ​ចាប់ខ្លួន​បុរស​៦​នាក់​ ជួបជុំ​ផឹកស៊ី​ល្មើស​នឹង​ច្បាប់​

ព័ត៌មានជាតិ2 hours ago

អាជ្ញាធរ​រាជធានី​ភ្នំពេញ​សម្រេច​ដាក់​តំបន់៣ ជា​តំបន់​ក្រហម​ ដែល​ត្រូវ​រឹត​បន្តឹង​ឲ្យបាន​ម៉ឺងម៉ាត់​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services