បច្ចេកវិទ្យា
មកដឹងមូលហេតុបាត់ចំនួន Follower ក្នុង Facebook កំពុងផ្អើលពិភពលោក
Follower នៅក្នុងបណ្តាញសង្គម Facebook នៅជុំវិញពិភពលោកកំពុងតែមានការធ្លាក់ចុះជាច្រើន មិនថាតែនៅលើ Page សារព័ត៌មានធំៗ ឬ Page តារា បុគ្គលល្បីៗ នោះឡើយ ។

ការបាត់បង់ចំនួន Follower នេះ ក្រុមហ៊ុន Meta ចេញបញ្ជាក់ថា គឺដោយសារតែក្រុមហ៊ុនធ្វើការលុបចោលគណនី Facebook ក្លែងក្លាយ (Fake Account) ជាច្រើន ដែលបង្កើតឡើងក្នុងចេតនាមិនសមរម្យណាមួយ ប៉ះពាល់ដល់គោលការណ៍របស់ក្រុមហ៊ុន ហើយជារៀងរាល់ថ្ងៃ បច្ចេកវិទ្យាប្រព័ន្ធការពារ Facebook បានធ្វើការលុបចោលគណនីទាំងនោះខ្ទង់លានគណនី ។
ចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ បច្ចេកវិទ្យាប្រព័ន្ធការពារ Facebook ចាប់បានគណនី ជាង ១.៤ ពាន់លានគណនី ដែលសង្ស័យថា ជាគណនី Bot (កម្មវិធីស្វ័យប្រវត្តិ) ហើយបានធ្វើការលុបចោលគណនីក្លែងក្លាយប្រមាណជា ១.៦ ពាន់លានគណនីផងដែរ ។

ជាមួយគ្នានេះ ផេកសារព័ត៌មានធំៗដូចជា New York Times, Washington Post, Huffington Post, The Hill, USA Today, New York Post និង Newsweek គឺសុទ្ធតែបាត់បង់ចំនួន Follower អស់ជាច្រើនម៉ឺនគណនី ពោលសារព័ត៌មានទាំង ៧ នេះធ្លាក់ចំនួន ៣៨,៨១២ Like កាលពីថ្ងៃចន្ទ និង ២៩,៦៩២ Like កាលពីថ្ងៃអង្គារ ។
សូមបញ្ជាក់ថា ចាប់តាំងពីខែមេសា ដល់ខែមិថុនា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុន Meta ចាប់បានគណនីក្លែងក្លាយ ប្រមាណជា ៥ ភាគរយដែលបានប្រើប្រាស់នៅជុំវិញពិភពលោក ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Newsweek
ចុចអាន ៖ ទីបំផុត អាចម៍ផ្កាយដែលយានអង្គការ ណាសា ហោះបុក បង្វែរផ្លូវក្នុងលំហហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


