មក​ស្គាល់ App​ និង​ Program មួយ​ចំនួន​​ ជួយ​សម្រួល​ការងារ​ពី​ផ្ទះ ​ជំនួស​ទៅកន្លែងការងារ ក្នុង​កំលុងពេល​កូវីដ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

បច្ចេកវិទ្យា

មក​ស្គាល់ App​ និង​ Program មួយ​ចំនួន​​ ជួយ​សម្រួល​ការងារ​ពី​ផ្ទះ ​ជំនួស​ទៅកន្លែងការងារ ក្នុង​កំលុងពេល​កូវីដ១៩

Published

on

ក្រុមហ៊ុន Code Orange បានប្រកាសណែនាំពីកម្មវិធីនិង App  មួយ​ចំនួន​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ដែល​មិន​អាច​ទៅ​ធ្វើការ​នៅ​ការិយាល័យ​ផ្ទាល់ ដោយ​ធ្វើការ​ពី​ផ្ទះ​ជំនួស​វិញ​បាន ក្នុង​អំឡុង​ពេល​កំពុង​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩ដែល​បណ្ដាល​ឲ្យ​បុគ្គលិក​មួយ​ចំនួន​មិន​អាច​ទៅ​ធ្វើការ​ដូច​ប្រក្រតី។ វា​ជា​ឧបករណ៍​ទូរគមនាគមន៍​ដែល​ជួយ​ឲ្យ​ពួកគេ​នៅ​តែ​មាន​ផលិតភាព​ការងារ​ដូចមុន ទោះ​បី​នៅ​ទីណា​ក៏​ដោយ។

SLACK

កម្មវិធីនេះ​មាន​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android, iOS, Mac និង Windows។ SLACK ជា​ឧបករណ៍​ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​សារ​និង​ឯកសារ​ដោយ​ផ្ទាល់​ទៅ​មនុស្ស​ម្នាក់​ឬ​ក្រុម​បាន។ ឧបករណ៍​នេះ​ធ្វើការ​សន្ទនា​ផ្ញើ​សារ​ដោយ​ប្រព្រឹត្ត​ទៅនៅក្នុងឆានែល។ កម្មវិធី Slack អាច​ហៅ​ជា​សំឡេង​និង​វីដេអូ។ ដូច្នេះ​អ្នក​អាច​រៀបចំ​ការ​ប្រជុំ ឬ​សន្និសីទ​ជា​វីដេអូ​ពី​ចម្ងាយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​បន្ទាន់​បាន។ ផ្នែកល្អ​បំផុត​របស់ SLACK គឺ​វា​មាន​កំណែ​ទម្រង់​ឥត​ដែន​កំណត់។ ប៉ុន្តែ​វា​អាច​ហៅ​ជា​សំឡេង​និង​វីដេអូបានតែពីម្នាក់ទៅម្នាក់​ប៉ុណ្ណោះ ដោយ​មិន​អាច​ហៅ​ជា​ក្រុម​បាន​ទេ។ អ្នក​ក៏​អាច​ចូល​មើលសារថ្មីៗរបស់​ក្រុម​អ្នក​បាន ១០០០០ សារ​ភ្លាមៗ​ផងដែរ។

G SUITE

កម្មវិធីនេះមាននៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android, iOS, Mac និង Windows។

កម្មវិធី Google’s G Suite រួមមាន Gmail, Google Drive, Docs, Hangouts, Calenda និង​សេវាកម្ម​ផ្សេង​ទៀត។ វាជាវិធីងាយ​ស្រួល​បំផុត​ដើម្បីធ្វើការពីផ្ទះ ដោយ​អាច​ទាក់ទង​ជាមួយ​មិត្ត​រួម​ការងារ​របស់​យើង​បាន​គ្រប់ទីកន្លែង។ G Suite អនុញ្ញាត​ឲ្យ​អ្នក​បង្កើតឯកសារ សៀវភៅ​បញ្ជី និង​បទ​បង្ហាញ។ អ្នក​អាចផ្ទុកឯកសារនៅលើ Google Drive ហើយ​ស្វែងរក​អ្វី​ដែល​អ្នក​ត្រូវ​ការ​ភ្លាមៗ​នៅលើវាបាន។ រីឯ Calenda អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់គ្នាមើល​ឃើញ​កាលវិភាគ​របស់​អ្នកដទៃ​ដោយមិនចាំបាច់ហៅឬផ្ញើសារទៅគ្នាទៅវិញទៅមកទេ។ ចំណែក Hangouts មានកម្មវិធីជជែកដែលអនុញ្ញាត​ឲ្យ​មនុស្សទាក់ទងគ្នាបាន។

ZOOM

កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac និង Windows។ ZOOM ជា​កម្មវិធី​សម្រាប់​អ្នក​ដែល​ចង់​ឬចូលចិត្តការហៅជាក្រុម។ វា​អាច​ជជែក​បាន​ច្រើន​នាក់​ក្នុង​ពេល​តែ​មួយ ប៉ុន្តែ​មិនលើសពី ៤០​នាទីទេ។ វាជាកម្មវីធីដែលមាន អេក្រង់​ពេញ​ច្បាស់​ពេលហៅជាវីដេអូឬផ្ញើសាររូបភាព។ ZOOM អាចប្រើក្នុងសន្និសីទ និង​រៀបចំ​កាលវិភាគ​ដោយ​ផ្ទាល់ពី Google Calenda។ អ្នកក៏អាចថតជាវីដេអូ ថតសម្លេង និង​សរសេរ​អត្ថបទទុក​ក្នុង​ពេល​ហៅ​ជា​វីដអូ​ផងដែរ។

TRELLO

កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac, Windows និង Web។ TRELLO ជា​ឧបករណ៍​ពេញនិយមសម្រាប់អង្គការធំៗដូចជា Kickstarter និង Unicef។ វា​ប្រើ​សម្រាប់​ចែកចាយ​គ្រប់គ្រង​ការ​ចែករំលែក​គម្រោងជាក្រុម ។ លក្ខណៈ​ពិសេស​ជា​មូលដ្ឋាន​របស់វា​គឺ​អាច​ប្រើ​បាន​ដោយ​សេរី ទោះបី​ជា​មាន​កា​ររឹតត្បិតត្រឹមដែនកំណត់ភ្ជាប់ 10 MB ក៏ដោយ។

TOGGL

កម្មវិធីនេះមាននៅលើប្រព័ន្ធប្រតិបត្តិការ Android, iOS, Mac, Windows និង Web។ TOGGL ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​អាជីវកម្ម​និង​ជំនួញ។ វា​ជួយ​ពន្លឿន​ការងារ​ធ្វើ​ឲ្យ​ចំណេញពេល​នឹង​ការ​ទូទាត់​ប្រាក់​ជាមួយ​អតិថិជន។ វាត្រូវបានសហការជាមួយ ឧបករណ៍ផ្សេងៗដូចជា Asana, Basecamp និង Google Calenda ដែល​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ចាត់តាំង និង​តាមដាន​ពេលវេលា​សម្រាប់​គម្រោង​ជាក់លាក់។ អ្វី​ដែល​ពិសេស​បំផុត​នោះ​គឺ​មុខងារ​សំខាន់ៗ​របស់​វា​អាច​រក​បាន​ដោយ​ឥតគិតថ្លៃ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ជំនាញ​បច្ចេកវិទ្យា​ជាន់ខ្ពស់​ណា​ខ្លះ​ជា​តម្រូវការ​អាទិភាព​លើ​ទីផ្សារ​សម្រាប់​ឆ្នាំ ២០២១

ចុចអាន៖សហរដ្ឋអាមេរិក​ បញ្ជា​ឲ្យ​បិទ​កម្មវិធី​ចិន​ចំនួន​៨​បន្ថែម​ទៀត​ រាប់បញ្ចូល​ទាំង Alipay និង WeChat Pay

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ24 mins ago

ស្ថានទូត​ខ្មែរ និង​សម្ព័ន្ធ​ហិរញ្ញវត្ថុ DGB កូរ៉េ ចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​ជំរុញ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា

ព័ត៌មានជាតិ44 mins ago

អាជ្ញាធរស្រុកកៀនស្វាយទុកពេលឲ្យពលរដ្ឋ៤ថ្ងៃរុះរើសំណង់រំលោភផ្លូវសាធារណៈ

ព័ត៌មានជាតិ48 mins ago

រក​ឃើញ​​​អ្នក​ឆ្លង​កូវីដ១៩ ចំនួន​២​នាក់​ ទៀត​នៅ​ប៉េង​ ហួត ៦០​ម៉ែត្រ​​

ព័ត៌មានជាតិ58 mins ago

គិតមក​ដល់​ល្ងាចនេះ ទីតាំង​ពាក់ព័ន្ធ​ព្រឹ​ត្តិ​ការណ៍​សហគមន៍​២០​កុម្ភៈ ចំនួន​៧៥​ទីតាំង ​ត្រូវ​បាន​អាជ្ញាធរបិទ

ព័ត៌មានជាតិ1 hour ago

ហ្វីលីពីន​អរគុណ​កម្ពុជា​ដែល​បាន​ផ្តល់​ការ​ការពារ​និង​គាំពារ​បាន​យ៉ាង​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លីន​ធ្វើការ​និង​ស្នាក់នៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services