ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Slack ឲ្យអ្នកប្រើប្រាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់
កាលពីពេលថ្មីៗនេះក្រុមហ៊ុន Slack បានផ្ញើអ៉ីមែលទៅអ្នកប្រើប្រាស់កម្មវិធី Slack សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ឲ្យធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ជាបន្ទាន់ ព្រោះក្រុមហ៊ុនបានរក្សាទុកលេខសម្ងាត់ទាំងនោះ ដោយមិនបានប្រើប្រព័ន្ធអ៉ីនគ្រីបសិន (encryption) ចាប់ផ្ដើមពីថ្ងៃទី២១ ខែធ្នូដល់ថ្ងៃទី២១ ខែមករាកន្លងទៅនេះ។

ដើម្បីឆ្លើយតបពីការព្រួយបារម្ភរបស់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុនពុំទាន់បានឃើញការជ្រៀតចូលប្រើប្រាស់ណាមួយក្នុងរយៈពេលថ្មីៗនេះទេ ហើយសូមអ្នកប្រើប្រាស់កុំមានការព្រួយបារម្ភនៅពេល ដែលកម្មវិធីស្នើសុំឲ្យពួកគេបញ្ចូលលេខសម្ងាត់ថ្មីនោះ។ ជាងនេះទៅទៀតក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា បញ្ហានេះ គឺវាមានការប៉ះពាល់ទៅលើអ្នកប្រើប្រាស់ ដែលបានវាយបញ្ចូលអ៉ីមែលនិងលេខសម្ងាត់ក្នុងរយៈពេលមួយខែនោះតែប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកបានប្រើប្រព័ន្ធ Single-sign-on (SSO) ដែលមិនតម្រូវឲ្យលោកអ្នកវាយបញ្ចូលលេខសម្ងាត់រាល់ពេលចូលប្រើកម្មវិធីនោះ លោកអ្នកនឹងមិនចាំបាច់ធ្វើការផ្លាស់ប្ដូរលេខសម្ងាត់ទេ។
សម្រាប់លោកអ្នកដែលពុំដែលប្រើកម្មវិធី Slack នោះវាគឺជាកម្មវិធីសម្រាប់អ្នកធ្វើពាណិជ្ជកម្ម ដើម្បីសម្រួលក្នុងការទំនាក់ទំនងនិងសហការគ្នា ក្នុងការគ្រប់គ្រងកិច្ចការប្រចាំថ្ងៃ ឬគម្រោងណាមួយឲ្យកាន់តែមានភាពងាយស្រួល៕
ប្រភព៖ នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១២ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


