Connect with us

ចរាចរណ៍

បើកម៉ូតូធំលឿនពេក បុកចូលផ្ទះលក់ភេសជ្ជៈ ស្លាប់ម្នាក់របួសស្រាលម្នាក់

បានផុស

នៅ

អ្នកបើកបរម៉ូតូធំម្នាក់បានស្លាប់ និងម្ចាស់ផ្ទះបានរងរបួសស្រាល ខណៈដែលអ្នកបើកបរម៉ូតូធំ បានបើកបរក្នុងល្បឿនលឿនពេក ជ្រុលចង្កូតបុកចូលផ្ទះអ្នកលក់ភេសជ្ជៈ។ ហេតុការណ៍​ខាងលើនេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង២១យប់ កាល​ពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ស្ថិតនៅ​ភូមិ​ថ្នល់ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍ខាងលើនេះ បង្កឡើង​ដោយ​ឈ្នោះ សេង ដា​នី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិប្រ​ដិ​ន ឃុំ​សំប្រោជ ស្រុក​ស្ទោង ខេត្ដ​កំពង់ធំ បាន​ជិះ​ម៉ូតូ​ម៉ាក​CB 400CC​ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ​1GU.0261 បើកបរ​ក្នុង​ទិស​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​មកដល់​ចំណុច​ខាង​លើ បាន​ជ្រុល​ទៅ​បុក​តូប​លក់​ភេសជ្ជៈ ចំ​កៅអី​ថ្ម បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​ក​ន្លែង​កើតហេតុ ហើយ​ម៉ូតូ​ក៏បាន​ជ្រុល​ប៉ះចំ​ម្ចាស់​តូប​ឈ្មោះ យ៉យ រ័ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ កំពុង​អង្គុយលេង​នៅក្នុង​តូប បណ្ដាល​ឲ្យ​រងរបួស​ស្រាល​។

​ក្រោយពេល​កើតហេតុ​ សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ធ្វើការ​វាស់វែងតាម​នីតិវិធី​ ហើយ​បាន​ប្រគល់​សព​ជូន​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម