Connect with us

ចរាចរណ៍

រថយន្តកុងតឺន័របើកឡើងខឿនពុះចែកទ្រូងផ្លូវ បន្តបុកម៉ូតូនៅផ្លូវម្ខាងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

បានផុស

នៅ

បុរសម្នាក់បានបែកក្បាលស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​សុខៗ​ស្រាប់​តែមាន​រថយន្ត​កុងតឺន័រ​ក្រុមហ៊ុន ផែស្ងួត តេង​ឡាយ បើកលឿនរេចង្កូតឡើងខឿនពុះចែកទ្រូងផ្លូវមកបុកម៉ូតូ នៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត កាល​វេលា​ម៉ោង ​១២​ និង​ ១០ ​នាទី​យប់​រំលង​អធ្រា​ត្រ​ឈានចូល​ថ្ងៃទី​ ១៤ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​ ១ ក្នុង​សង្កាត់​ច្បារអំពៅ ​២ ខណ្ឌ​ច្បារអំពៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភពពី​សន្តិសុខ​ម្នាក់​ ដែល​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​រថយន្ត​កុងតឺន័រ​មួយគ្រឿង​របស់​ក្រុមហ៊ុន ផែស្ងួត តេង​ឡាយ ក្បាល​ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ ​3A 0771​ បើក​ដោយ​បុរស​ម្នាក់ ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ឡើង​លើ​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ​រួច​បន្ត​ទៅបុក​ម៉ូតូ​ម៉ាក​E XCITER ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1GQ -6422​ ជិះ​ដោយ​បុរស​ពីរ​នាក់ ​ទិសដៅ​ពី​កើ​តទៅ​លិចពេញទំហឹង​ប៉ើង​ទៅលើ​ចិញ្ចើម​ផ្លូវ​ ហើយ​ត្រូវ​រថយន្ត​កិន​ចំក្បាល​អ្នកបើកបរ​ម៉ូតូ​ធ្លាយ​ខួរ​ពេញ​ផ្លូវស្លាប់​យ៉ាង​រន្ធត់ សព​ជនរងគ្រោះ​មានឈ្មោះ ហ៊ុន វាសនា ភេទ​ប្រុស អាយុ​ ២៧ ​ឆ្នាំ មានស្រុក​កំ​ណើត​ត​នៅ​ឃុំព្រៃ​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​ និង​បុរស​ម្នាក់ទៀត​ដែល​រួម​ដំណើរ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ។ ដោយឡែក​តៃកុង​រថយន្ត​បង្ក​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ទៅ​ប៉ុស្តិ៍​ច្បារអំពៅ​ ២ រង់ចាំ​ប្រគល់​ឲ្យ​ជំនាញ​ក្រុង​ចាត់ការ​តាម​នីតិវិធី។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូល​ខណ្ឌ​ច្បារអំពៅ​ សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ​នៃ​ស្នងការ​នគរបាល​រាជធានី​ ធ្វើការវាស់វែង​យក​រថយន្ត​បង្ក​ព្រមទាំង​តៃកុង​ និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​តាម​ក្រោយ ដោយឡែក​សព​រងគ្រោះ​ក្រោយពី​សមត្ថកិច្ច​ធ្វើ​កំណត់​រួច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម