ចរាចរណ៍
រថយន្តព្រូសកំពុងឆ្លងផ្លូវ ត្រូវរថយន្តបែនដឹកថ្មបើកបុកពេញទំហឹងរងការខូចខាតអស់មួយចំហៀង
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយប្រពន្ធបើករថយន្តឆ្លងផ្លូវស្រាប់ តែមានរថយន្តបែកដឹកថ្មីបើកបុកចំពីចំហៀងពេញទំហឹងគាបជាប់រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចភូមិស្រែញរ៍ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តតូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BI-8438 ជិះជាលក្ខណៈគ្រួសារ បើកឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត បំណងចូលទៅផ្លូវលំ ស្រាប់តែមានរថយន្តបែន ប្រភេទយីឌុប ដឹកថ្ម ម៉ាកយីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 2 3-2382 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងទិសដៅពីត្បូងទៅជើង ហ្វ្រាំងមិនស៊ី ក៏ជ្រុលទៅបុកពីចំហៀងរថយន្តព្រូសទាំងកំរោល បណ្តាលឲ្យគាបជាប់គ្នារងការខូចខាតខ្ទេចអស់មួយចំហៀង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុបាញ់ថ្នាំយករថយន្តទាំង២គ្រឿងអែបខាងទុកវេលាឲ្យសម្របសម្រួលគ្នា ទីបំផុត ភាគីខាងរថយន្តបែនសុខចិត្ត នាំយករថយន្តព្រូសទៅជួសជុលសងវិញ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
ដោយ ៖ សុខា


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


