ចរាចរណ៍
រថយន្តដឹកទឹកសុទ្ធ បុកពីក្រោយរថយន្តដឹកទឹកកក កៀបមនុស្សម្នាក់ក្នុងកាប៊ីនបាក់ជើង
រថយន្តដឹកទឹកសុទ្ធបុកពីក្រោយរថយន្តដឹកទឹកកកធ្វើឲ្យមនុស្សម្នាក់គៀបក្នុងរថយន្តរងរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង 6 និង 40 នាទីព្រឹកថ្ងៃទី 4 ខែមករា ឆ្នាំ 2021 ត្រង់ចំណុចជិតចំការម៉ៃសាក់ ផ្លូវជាតិលេខ 9 ក្នុងភូមិរាជានុកូលសង្កាត់ក្រុងស្ទឹងត្រែង។

សមត្ថកិច្ចចរាចរណ៍ចុះទៅពិនិត្យកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុរថយន្តកូរ៉េពីតោនកន្លះដឹកទឹកកកពណ៌សបានឈប់អែបលើផ្លូវជាតិបទជើងតូច ហើយក៏មានរថយន្តកូរ៉េមួយតោនកន្លះពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2.AJ6919 បានបុកពីក្រោយពេញទំហឹង ធ្វើឱ្យអ្នករួមដំណើរជិះជាប់តែកុងកៀបជាប់បាក់ជើងឆ្វេងរបួសធ្ងន់ រីឯតែកុងបានរួចផុតពីគ្រោះថ្នាក់។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា អ្នករបួសភាពបាក់ជើងកៀបក្នុងកាប៊ីនរថយន្ត ត្រូវបានសមត្ថកិច្ចយករថយន្តកែច្នៃទាញយ៉ាងយូរ ទើបយកជនរងគ្រោះចេញបាន និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែងដើម្បីធ្វើការព្យាបាល។ សមត្ថកិច្ចបន្តថា ជនរងគ្រោះបាក់ជើងក្នុងឧប្បទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះមានឈ្មោះ ភ័ណ្ឌ ភេទប្រុស អាយុជាង 20 ឆ្នាំ (បាក់ជើងឆ្វេង)រស់នៅក្រុងស្ទឹងត្រែង។ ចំណែករថយន្តដឹកទឹកកកមួយគ្រឿងទៀត មានគ្នាពីរនាក់១ឈ្មោះ ងោ ឌួន ភេទប្រុស អាយុ ២៣ ឆ្នាំ និងទី2 ឈ្មោះ ឌឹន ឧត្តម ភេទប្រុស អាយុ ២៣ ឆ្នាំ រស់នៅខេត្តស្ទឹងត្រែង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចុះវាស់វែងនាំយករថយន្តទាំង 2 គ្រឿងមកកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕
អត្ថបទ៖ ងិនលីម

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់