ចរាចរណ៍
រថយន្តរេចង្កូត ក្រឡាប់សង្កត់លើអ្នកបើកម៉ូតូ ២ នាក់ ស្លាប់នៅនឹងកន្លែង
មនុស្ស ១ នាក់ស្លាប់ និងមួយចំនួនទៀតរងរបួស បន្ទាប់ពីមានរថយន្តមួយគ្រឿង បានបោះពួយយ៉ាងលឿន ហើយបានរេចង្កូតក្រឡាប់កណ្តាលផ្លូវ និងបានប៉ះទៅលើភាគីម៉ូតូដែលកំពុងបើកបរ។

តាមការអះអាងពីលោក សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង ១០ នាទី ព្រលប់ កាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ លើកំណាត់ផ្លូវជាតិលេខ ៥៧B ត្រង់ចំណុចក្រុមទី ៣៣ ស្ថិតក្នុងភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើង រវាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AE-7678 បើកបរដោយឈ្មោះ ធឿន ប៊ុនយ៉ាន ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិបល្ល័ង្គលើ ឃុំខ្នាចរមាស ស្រុកបវេល និងអ្នករួមដំណើរ ឈ្មោះ បិត ចិន្តា ភេទ ប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល។ ដោយឡែករថយន្តធុនតូចម៉ាកនីសាន់ ពណ៌ស ស៊េរី ២០០៦ ពាក់ស្លាកលេខ បាត់ដំបង 2C-1446 បើកបរដោយឈ្មោះ ខិត សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ដោយមានអ្នករួមដំណើរ២នាក់ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ បានលើកឡើងថា ហេតុការណ៍ខាងលើ គឺបណ្តាលមកពីរថយន្តដែលកំពុងបោះពួយយ៉ាងលឿនក្នុងទិសដៅពីលិចទៅកើត បានរេចង្កូតធ្វើឲ្យរថយន្តក្រឡាប់កណ្តាលផ្លូវ សង្កត់ទៅលើម៉ូតូដែលកំពុងបើកបរច្រាស់ទិសគ្នា ធ្វើឲ្យភាគីអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់នៅនិងកន្លែងទាំងពីរនាក់តែម្តង រីឯមនុស្សនៅក្នុងរថយន្តក៏មានអ្នករងរបួសជាច្រើននាក់ផងដែរ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនមធ្យោបាយធ្វើដំណើរទាំងពីរទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកហើយ និងសពក៏បានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយពេលនេះដែរកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តដើម្បីឲ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


