ចរាចរណ៍
អាកាសធាតុប្រែប្រួល មេឃចុះអាប់បណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍២ករណី របួសធ្ងន់២នាក់ក្នុងទីតាំងដដែល
ពោធិ៍សាត់ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីនេះបានកើតឡើង នៅម៉ោងបន្ទាប់គ្នា ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះស្រុកបាកាន ខេត្តពោធិ៍សាត់។
នគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ អាកាសធាតុប្រែប្រួល បង្កឲ្យមានភ្លៀងធ្លាក់ និងចុះអាប់ងងឹត ដែលផ្តល់ការលំបាក ក្នុងការធ្វើដំណើរលើដងផ្លូវ បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០២ករណី ក្នុងភូមិសាស្ត្រភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ។

លោកបានបន្តថា នៅវេលាម៉ោង០៧និង១៥នាទី នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៦-១៩៧ មានករណីម៉ូតូបុករថយន្តបត់ឆ្លងផ្លូវ ដោយម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I- 5065 បើកបរក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តម៉ាកម៉ាសស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8852 បើកបរក្នុង ទិសដៅស្របគ្នា មកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន រងរបួសបាក់កជើងខាងស្តាំ សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ វត្ថុតាងសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ។
ចំណែកឯ នៅវេលាម៉ោង ០៨និង២០នាទី ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩៨-១៩៩ មានករណីរថយន្តបុកក្មេងរត់ឆ្លងផ្លូវ ដោយរថយន្តម៉ាកស៊ាំងយ៉ុង ពណ៌សំបកឪឡឹក ស្លាកលេខកន្ទុយ 1318 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកក្មេងរត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យក្មេងប្រុស ឈ្មោះ ធឿន ចាន់សំណាង អាយុ១១ឆ្នាំ រស់នៅភូមិ.ឃុំកើតហេតុ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចំពោះរថយន្តបានបើករត់គេចខ្លួនបាត់៕
ដោយ ៖ លាន គ្រន

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


