ចរាចរណ៍
ភ្ញៀវទេសចរខ្មែររបួសធ្ងន់-ស្រាល ១០ នាក់ ពេលត្រឡប់មកពីទីក្រុងបាងកកវិញ
ប្រទេសថៃ ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋខ្មែរចំនួន ១០ នាក់ ដែរ ដែលបានរងរបួស ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសថៃ ខណៈពលរដ្ឋខ្មែរទាំងនោះ កំពុងវិលត្រឡប់ចេញពីទីក្រុងបាងកក ក្នុងទិសដៅទៅកាន់ខេត្តស្រះកែវ។

យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ តាមបណ្ដោយផ្លូវលេខ ៣៥៩ (អារញ្ញ-បាងកក) ក្នុងខេត្តប្រាជីនបុរី ដែលបង្កឡើងដោយខ្លួនឯង គឺរថយន្តតួរីស ពាក់ស្លាកលេខ បាងកក ១៦-១៧៩១ ដោយរថយន្តមានសភាពរួញក្បាល។

អ្នកបើកបររថយន្តដែលជាជនជាតិថៃ និងកំពុងរងរបួសធ្ងន់ បានបញ្ជាក់ប្រាប់តម្រួតយ៉ាងខ្លីថា លោកបានម៉ៅដឹកភ្ញៀវទេសចរខ្មែរទាំង ១០ នាក់ ត្រឡប់មកកាន់ខេត្តស្រះកែវ ដោយដឹកចេញពីទីក្រុងបាងកកនៅវេលាម៉ោង ១០ ព្រឹក។ លុះមកដល់ត្រង់ចំណុចខាងលើ គឺកង់រថយន្តខាងមុខ ខាងឆ្វេង បានផ្ទុះឡើង បណ្តាលឲ្យរថយន្តរេធ្លាក់ចេញពីផ្លូវ ទៅបុកនឹងដើមប្រេងខ្យល់បាក់ជិត ២០ ដើម។

បច្ចុប្បន្ន ទាំងអ្នកបើកបរ និងភ្ញៀវទេសចរខ្មែរ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តប្រាជីនបុរី នៅឡើយ ដោយមិនមាននរណាម្នាក់រងការប៉ះពាល់ដល់អាយុជីវិតឡើយ៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


