ចរាចរណ៍
ស្លាប់២នាក់ និងរបួស៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកោះកុង
ស្នងការដ្ឋាននគរបាលខេត្តកោះកុង បង្ហាញថា ៣ថ្ងៃអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន វៀតណាម មានមនុស្សស្លាប់២នាក់ និងរងរបួស៣នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍។
លោក កៅ ប៊ុនគីម ស្នងការរងនគបាលខេត្តកោះកុង ទទួលបន្ទុកផែនសណ្តាប់ធ្នាប់ និងចរាចរណ៍ បានឱ្យដឹងនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចំនួន២ករណីបណ្តាលឱ្យមនុស្សប្រុសស្លាប់២នាក់ បង្កឱ្យខូចខាតរថយន្ត និងម៉ូតូយ៉ាងធ្ងន់ធ្ងរ ដោយមានមនុស្ស៣នាក់រងរបួសផងដែរ។

លោក កៅ ប៊ុនគីម បន្ថែមថា វេលាម៉ោង៨និង៣០នាទីយប់ កាលពីថ្ងៃ២១ ខែមករា នៅចំណុចលើស្ពានកោះប៉ោង ក្នុងភូមិនាងកុក ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សស្លាប់ម្នាក់ ភេទប្រុស និងមនុស្សរងរបួសធ្ងន់២នាក់ មូលហេតុអ្នកបើកបររថយន្តមិនគោរពស្ដាំ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងបំពេញសំណុំរឿងតាមនីតិវិធីបញ្ជូនទៅតុលាការ។

ដោយឡែកកាលពីយប់ថ្ងៃទី២១ ខែមករា ម៉ោង៩និង២៥នាទីយប់ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមួយករណីទៀតរវាងរថយន្តនិងម៉ូតូបុកគ្នា ស្ថិតនៅក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ។ គ្រោះថ្នាក់ចរាចរណ៍នេះដែរ ក៏បណ្ដាលឱ្យមនុស្សស្លាប់១នាក់ ភេទប្រុស និងរងរបួសធ្ងន់១នាក់ ភេទប្រុស ដោយបណ្តាលមកពីអ្នកបើកបររថយន្ត វ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ ករណីខាងលើ សមត្ថកិច្ចបានធ្វើការសម្របសម្រួលរួចរាល់ និងបញ្ជូនសំណុំរឿងទៅតុលាការ។

ក្រៅពីករណីគ្រោះថ្នាក់ចរាចរណ៍ធំៗចំនួន២ករណីខាងលើ អំឡុងថ្ងៃសែនចូលឆ្នាំចិនវៀតណាម ដំបូងក៏មានគ្រោះថ្នាក់ចរាចរណ៍តូចផងដែរ ប៉ុន្តែសមត្ថកិច្ចមិនបានចាត់បញ្ចូនក្នុងរបាយការណ៍នោះទេ។ សមត្ថកិច្ចបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនតាមគោលដៅសំខាន់ៗ ដើម្បីត្រៀមអន្តរាគមន៍សណ្តាប់ធ្នាប់សន្តិសុខជូនដល់ប្រជាពលរដ្ឋ និងអ្នកទេសចរ៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


