Connect with us

ចរាចរណ៍

រថយន្ត Ford បុក​រះ​ស្លាប់​អាជីវករ​​ម្នាក់ ខណៈកំពុង​លក់​ដូរ

បានផុស

នៅ

អ្នកលក់​អីវ៉ាន់​ចាប់ហួយ​ម្នាក់​បាន​ស្លាប់​បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ និង​២​នាក់​ទៀត​រង​របួស​ ខណៈ​កំពុង​លក់ដូរ​នៅផ្ទះ​ ត្រូវ​បាន​រថយន្ត​ហ្វ​ត​១​គ្រឿង​ បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​បែក​កង់​រេ​ចង្កូត​បុក​ចូល​ទាំង​កំរោល​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​នៅ​ចំណុច​ភូមិ​ ត្រពាំង​ទឹម​ ឃុំ​ ក​ណ្ដែ​ក​ ស្រុក​បា​សាទ​បាគង​ ខេត្តសៀមរាប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​វរសេនីយ៍ឯក​ លឹ​ម​ សម្បត្តិ​ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​ បាន​ឲ្យ​ដឹង​ថា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ដ​បុក​តូប​លក់​អីវ៉ាន់​ចាប់ហួយ​ចំនួន​២​តូប​ នៅ​ចំណុច​ភូមិ​ ត្រពាំង​ទឹម​ ឃុំ​ក​ណ្ដែ​ក​ ស្រុក​បា​សាទ​បាគង​ ខេត្តសៀមរាប​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​265F​។​

លោក​បន្ត​ថា​ មាន​រថយន្ត​ FORD​ ពណ៌​ទឹកក្រូច​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AP​ 5631​ បើកបរ​ដោយ​ឈ្មោះ​ ពៅ​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ឃុំ​ក​ណ្ដែ​ក​ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ បើកបរ​មាន​ទិស​ដៅ​ពី​លិចទៅ​កើត​ បាន​បុក​តូប​លក់​អីវ៉ាន់​ចាប់ហួយ​ចំនួន​២​តូប​។​

​លោក​បន្ថែម​ថា​ តូប​ទី​១​របស់​ឈ្មោះ​ ណូ​ បូ​រ៉ា​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ រស់នៅ​ភូមិ​ត្រពាំង​ទឹម​ ឃុំ​ក​ណ្ដែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ គ្មាន​របួស​ ។​ ២.​ តូប​របស់​ឈ្មោះ​ ស៊ី​ន​ គាន​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​ទឹម​ ឃុំ​ក​ណ្ដែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ (​របួសធ្ងន់​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​)​ និង​របស់​ប្រពន្ធ​និង​កូនស្រី​នៅ​ក្នុង​តូប​១.​ឈ្មោះ​ ថុ​ល​ រ​ដ្ឋា​ ភេទ​ស្រី​ អាយុ​36​ឆ្នាំ​នៅ​ភូមិ​ដូច​គ្នា​(​ របួសស្រាល​)២.​ ឈ្មោះ​ គាន​ កាក់​ការ​ ភេទ​ស្រី​ អាយុ​9​ឆ្នាំ​(​ របួសស្រាល​)​។​

លោក​អធិការបញ្ជាក់​ថា​ ក្រោយ​ពេល​កើតហេតុ​រួច​អ្នកបើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​។​

​បច្ចុប្បន្ន​ កម្លាំង​នគរបាល​ជំនាញ​បាន​អូស​យក​វត្ថុ​តាង​បង្ក​ទៅ​អធិការដ្ឋាន​ស្រុក​ប្រាសាទបាគង​ ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម