ចរាចរណ៍
សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបុករះនៅស្តុបស្ពានឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី
អ្នកបើករថយន្តម៉ាក Ford Ranger ដែលបានបុករះនៅចំណុចស្តុបស្ពានឫស្សីកែវ ធ្វើឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ នេះបើតាមការផ្សព្វផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២១ ខែមករា។

ម្ចាស់រថយន្ត ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍នៅស្តុបស្ពានឫស្សីកែវ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី មានឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីក្រសួងហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ តាមប្រភពខាងលើបានឱ្យដឹងថា បុរសបង្កហេតុបើកបរក្នុងល្បឿនលឿន និងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង (ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង បណ្តាលឱ្យមាន មនុស្សស្លាប់នៅកន្លែង ៤នាក់ ស្រី៣នាក់ និងរងរបួសធ្ងន់ ២នាក់ (ស្រី) បញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត្រ។

បន្ទាប់ពីកើតហេតុ បច្ចុប្បន្នអ្នកបើកបររថយន្ត ត្រូវបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


