ចរាចរណ៍
បង្កាន់ដៃស្ពានព្រះមុនីវង្សបាក់ជិត១សប្តាហ៍ដោយសាររថយន្ដបុក តែជំនាញមិនទាន់ជួសជុលនៅឡើយ
បង្កាន់ដៃស្ពានព្រះមុនីវង្សថ្មីប្រវែងជិត១០ម៉ែត្របានរងការបាក់ខ្ទេចដោយសាររថយន្តបុក ប៉ុន្តែអ្វីដែលអ្នកដំណើរសំណូមពរទៅអាជ្ញាធរគួររួសរាន់ជួសជុលឡើងវិញដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរដោយថ្មើជើង។

យោងតាមប្រភពព័ត៌មានពីលោកអនុសេនីយ៍ឯក ហ៊ុល ផាន់ណា ប្រធានផ្នែកវាស់វែងចរាចរណ៍នគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា បង្កាន់ដៃស្ពានដែលបាក់នេះ គឺដោយសាររថយន្តម៉ាកហាយឡែនឌឺ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល២A ៨៩ ៦៦ បើកបរដោយឈ្មោះ នួន សុភក្រ័ ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបររកសុីស្នាក់នៅផ្ទះលេខ៤១៦ផ្លូវជាតិលេខ១ ភូមិគគីរ ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល បានបើកបុកកាលពីវេលាម៉ោង៣និង៥០នាទីទាបភ្លឺថ្ងៃទី១០ ខែសីហាមកម្ល៉េះ។
លោក ហ៊ុល ផាន់ណា បានបញ្ជាក់ច្បាស់ថា ពេលកើតហេតុភ្លាមៗ លោកបានរាយការណ៍ទៅមន្ទីរសាធារណៈការរាជធានីភ្នំពេញ ដើម្បីឲ្យផ្នែកជំនាញចុះមកជួសជុលបង្កាន់ដៃដែលបាក់។ ប៉ុន្តែអ្វីដែលគួរឲ្យព្រួយបារម្មណ៍នោះ គឺអ្នកដំណើរថ្មើជើងងាយនឹងគ្រោះថ្នាក់ចំពោះអ្នកមិនដឹងថាបង្កាន់ដៃស្ពានព្រះមុនីវង្សថ្មីនេះប្រមាណជិត១០ម៉ែត្រនេះ៕
អត្ថបទ៖ នរា




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


