Connect with us

ចរាចរណ៍

ជិះម៉ូតូឌុបគ្នាគេចពីក្រុមក្មេងស្ទាវដេញវាយជ្រុលបុករថយន្ដស្លាប់ម្នាក់របួសធ្ងន់ពីរនាក់

បានផុស

នៅ

យុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាគេចពីក្រុមក្មេងស្ទាវប្រដេញវាយពីក្រោយ ក៏ជ្រុលបុករថយន្ដមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ និងរបួសធ្ងន់ពីរនាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅក្នុងតំបន់កោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញក្រុមក្មេងស្ទាវ២ក្រុមជិះម៉ូតូជាច្រើនគ្រឿងប្រដេញគ្នា ដោយយុវជន៣នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាត្រូវបានក្រុមក្មេងស្ទាវមួយក្រុមទៀតប្រម៉ាណជា៥ទៅ៦ម៉ូតូជិះប្រដេញវាយពីក្រោយ។ ខណៈមកដល់ចំណុចកើតហេតុ យុវជនទាំង៣នាក់ដែលជិះម៉ូតូមួយគ្រឿងរួមគ្នានោះ បានព្យាយាមបើកម៉ូតូយ៉ាងលឿនដើម្បីគេចខ្លួនពីការប្រដេញពីសំណាក់ក្រុមក្មេងស្ទាវ ក៏ជ្រុលល្បឿនទៅបុករថយន្តមួយគ្រឿង ម៉ាកRaize ពណ៌ស ពាក់ស្លាកលេខ ភ្នំពែញ 2BQ-5005 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ចំណែកម្ចាស់រថយន្ត និងក្រុមក្មេងស្ទាវទាំងនោះ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រម៉ោល។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ជើងគោក បានចុះមកដល់ចំណុចកើតហេតរួចធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកជាបណ្តោះអាសន្ន និងធ្វើលិខិតប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកក្រុមក្មេងស្ទាវកម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមឃាត់ខ្លួនយកមកផ្តាន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម