ចរាចរណ៍
នារីម្នាក់ បើករថយន្តស៊េរីទំនើបប្រដេញគ្នាតាមផ្លូវ ជ្រុលបុករះម៉ូតូ ២ គ្រឿង របួសធ្ងន់-ស្រាល មនុស្ស ៣ នាក់
នារីម្នាក់ បើករថយន្តស៊េរីទំនើប BMW i8 ប្រដេញគ្នាតាមផ្លូវ ជ្រុលទៅបុករះម៉ូតូ ២ គ្រឿង បណ្ដាលឲ្យមនុស្ស ៣ នាក់ រងរបួសធ្ងន់-ស្រាល នៅខណ្ឌបឹងកេងកង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១ និង ៣០ នាទី ទៀបភ្លឺ ឈានចូលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤ ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួន លេខ ៥៧ កែងផ្លូវលេខ ២៨២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តស៊េរីទំនើប ចំនួន ២ គ្រឿង បើកបរប្រដេញគ្នាតាមបណ្ដោយផ្លូវលេខ ២៨២ ក្នុងល្បឿនលឿន ទិសដៅពីកើតមកលិច លុះមកដល់ចំណុចកើតហេតុ មានម៉ូតូ ២ គ្រឿង បើកក្នុងទិសដៅពីត្បូងទៅជើង ឆ្លងកើតផ្លូវបំបែក ក៏ត្រូវរថយន្តបុកពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះ ៣ នាក់ រងរបួសធ្ងន់-ស្រាល ក្នុងនោះ ម៉ូតូម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KN-4626 ជិះដោយបុរសម្នាក់ និង ១ គ្រឿងទៀត ម៉ាក SCOOPY ពណ៌ទឹកប៊ិច ពាក់ស្លាកលេខតាកែវ 1Z-7776 ជិះដោយបុរសម្នាក់ រួមដំណើរដោយនារីម្នាក់ទៀត។ ចំណែករថយន្ត ១ គ្រឿង បានបើករត់គេចបាត់ នៅសល់តែរថយន្តស៊េរីទំនើបម៉ាក BMW i8 ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កម្ពុជា LM.8878 ត្រូវប្រជាពលរដ្ឋឃាត់ម្ចាស់រថយន្តប្រគល់ជូនសមត្ថកិច្ច។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានមកដល់ធ្វើការវាស់វែង និងយករថយន្តបង្ក ព្រមទាំងម៉ូតូរងគ្រោះទាំង ២ គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកម្ចាស់រថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនអ្នកបើកបររថយន្តដែលជាមនុស្សស្រី និងបុរសម្នាក់រួមដំណើរជាមួយទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង ១ ដើម្បីធ្វើការសាកសួរនាំ៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


