ចរាចរណ៍
រថយន្តស៊េរីទំនើបមួយគ្រឿង បើកលឿនដល់ផ្លូវកោងជ្រុលបុកកង់បី របួសធ្ងន់មនុស្សម្នាក់
បុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក TOYOTA HILUX RALLY ក្នុងល្បឿនលឿន លុះដល់ផ្លូវកោង បួងចង្កូតមិនទាន់ ជ្រុលបុកកង់បីខ្មែរមួយគ្រឿង ដែលបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក TOYOTA HILUX RALLY ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BC-3596 ទិសដៅពីជើងមកត្បូង តាមបណ្ដោយផ្លូវបេតុងវត្តភ្នៀត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុផ្លូវមានស្ថានភាពកោង អ្នកបើកបររថយន្តបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកកង់បីខ្មែរពេញទំហឹងដែលបើកបរបញ្ច្រាសទិសគ្នាពីត្បូងមកជើង បណ្ដាលឲ្យកង់បីរងការខូចខាតទាំងស្រុង មើលលែងយល់។ ចំណែកអ្នកបើកបរកង់បីខ្មែរ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងរ៉ឺម៉កកង់បីខ្មែរទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


