ចរាចរណ៍
បុរសម្នាក់ បើកកង់បីឥណ្ឌាបុករថយន្ត Range Rover រងរបួសធ្ងន់
បុរសម្នាក់ បើកកង់បីឥណ្ឌា មកបុករថយន្តស៊េរីទំនើប ម៉ាក Range Rover ពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ ចំណែករថយន្តព្យាយាមបើកគេចពីកន្លែងកើតហេតុត្រូវប្រជាពលរដ្ឋដេញឃាត់បាន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២ និង ២០ នាទី រំលងអធ្រាត្រ ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតតាមបណ្ដោយផ្លូវ ១៨៣ កែង ៤៣០ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើកកង់បីឥណ្ឌា ពាក់ផ្លាកលេខភ្នំពេញ 1IG-7692 តាមបណ្ដោយផ្លូវ ៤៣០ ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ជ្រុលទៅបុករថយន្ត Range Rover ពាក់ផ្លាកលេខភ្នំពេញ 2AK-5886 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៨៣ ទិសដៅពីលិចទៅកើត បណ្ដាលឲ្យអ្នកជិះកង់បីរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗ នោះ អ្នកបើករថយន្តបែរជាព្យាយាមបើករថយន្តគេចពីកន្លែងកើតហេតុ ត្រូវប្រជាពលរដ្ឋដេញតាមឃាត់ប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីឥណ្ឌាទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


