ព័ត៌មានជាតិ
នគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចភ្លើងស្តុបចំការដូង
កម្លាំងនគរបាលផ្នែកចរាចរណ៍ នៃអធិដ្ឋាននគរបាលខណ្ឌដង្កោ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋនៅលើកំណាត់ផ្លូវ ២១៧ ចំណុចភ្លើងស្តុបចំការដូង និងចែកសៀវភៅស្ដីពីច្បាប់ចរាចរណ៍ ដើម្បីឲ្យអ្នកដែលបើកបរទោចក្រយានយន្តយល់ដឹង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពី លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទើបកាលពីព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥ នេះ លោកបានបញ្ជាឲ្យកម្លាំងផ្នែកចរាចរណ៍ខណ្ឌដង្កោ ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ួច សុខដូរ៉ា និង លោកវរសេនីយ៍ទោ ស៊ិន កុសល ជាអធិការរងខណ្ឌដង្កោ ចុះធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋយល់ដឹង។

ជាមួយគ្នានេះដែរ លោកវរសេនីយ៍ទោ អ៊ូច សុខដូរ៉ា អធិការរងខណ្ឌដង្កោ បានបញ្ជាក់បន្ថែមថា ដោយទទួលបានបញ្ជាដឹកនាំដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ នៅថ្ងៃនេះ លោកបានដឹកនាំកម្លាំងចរាចរណ៍ចំនួន ០៨ នាក់ ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងចែកចាយសៀវភៅយល់ដឹងស្ដីពីចរាចរណ៍ផ្លូវគោក នៅចំណុចភ្លើងស្តុបចំការដូង ដល់ប្រជាពលរដ្ឋ។ ចំពោះប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់គោលដៅផ្សព្វផ្សាយ ក៏បានសហការចូលរួមយ៉ាងផុលផុសគួរជាទីមោទនៈ។

គួរកត់សម្គាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បាននិងកំពុងក្លាយជាបញ្ហាដ៏ធំចំពោះសុខភាពសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ដោយឡែកមូលហេតុចម្បងដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីកំណើនយានយន្ត និងប្រជាពលរដ្ឋ ព្រមទាំងកត្តាមនុស្ស កត្តាយានយន្ត និងកត្តាផ្លូវជាដើម៕
អត្ថបទ ៖ សុខា












-
សន្តិសុខសង្គម៤ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
នយោបាយ៦ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ស៊ីរ៉ែនប្រកាសអាសន្នលាន់ទ្រហឹងទូទាំងប្រទេសអ៊ុយក្រែន នៅពេល ពូទីន សងសឹកចាស់ដៃ