Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! អតីតនាយករដ្ឋមន្ត្រីថៃ Suchinda ទទួលមរណភាព

បានផុស

នៅ

អតីតនាយករដ្ឋមន្ត្រីថៃ Suchinda Kraprayoon ដែលចូលរួមក្នុងរដ្ឋប្រហារឆ្នាំ១៩៩១ បានទទួលមរណភាពហើយ នៅអាយុ៩១ឆ្នាំ។

អតីតនាយករដ្ឋមន្ត្រីថៃ Suchinda Kraprayoon (រូបថត៖ Khaosod)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Khaosod, លោក Suchinda បានចែកឋាននៅមន្ទីរពេទ្យ Phramongkutklao ក្នុងទីក្រុងបាងកក នាវេលាម៉ោង១:៥៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអង្គារទី១០ខែមិថុនាឆ្នាំ២០២៥ ដោយរោគាពាធ។

លោក Suchinda កើតនៅថ្ងៃទី៦ខែសីហា ឆ្នាំ១៩៣៣ ជាមន្ត្រីយោធា និងជានាយករដ្ឋមន្ត្រីទី១៩នៃប្រទេសថៃ។ គាត់ក៏ធ្លាប់កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ និងជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋមន្ត្រីការពារជាតិថៃ ចេញមុខបញ្ជាក់ រឿងពលរដ្ឋភ័យ កើតរដ្ឋប្រហារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម