ចរាចរណ៍
ឆេះរថយន្ត ០៣ គ្រឿង ទាំងស្រុង ដោយសារគ្រោះថ្នាក់ចរាចរណ៍
ឆេះរថយន្ត ០៣ គ្រឿង ទាំងស្រុង ដោយសាររថយន្ត ០២ គ្រឿង កំពុងឈប់ជួសជុល បណ្តាលឲ្យរថយន្តអាលផាត បុកពីក្រោយ ឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៨ និង ២៥ នាទីយប់ ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៥ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុងទី ០៣ គីឡូម៉ែត្រ ២១-២២ (មហាវិថីស៊ីជីពីង) ស្ថិតក្នុងភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ០៤ និង ៣០ នាទីរសៀល គេឃើញមានរថយន្ត ០១ គ្រឿង ម៉ាក ឡិចស៊ីស ៤៧០ ពាក់ស្លាកលេខ ភ្នំពេញ 2B-1887 ខូច ហើយឈប់ចតលើផ្លូវ (មិនឃើញម្ចាស់ទេ) ទិសដៅពីកើតទៅលិច។ បន្ទាប់មកក៏មានរថយន្តម៉ាកស្ដារិច ពណ៌ស មកជួយសណ្ដោងចេញ មកឈប់ចតពីក្រោយ ដើម្បីជួសជុលរថយន្តខាងមុខ។ លុះដល់ម៉ោង ០៩ និង ៣០ នាទីយប់ ក៏ស្រាប់តែមានរថយន្ត ០១ គ្រឿងទៀត ម៉ាក អាល់ហ្វាត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-2558 បើកបរស្របទិសគ្នា មកបុកពីក្រោយ រថយន្តស្តារិច បន្តទៀត ដែលជាហេតុបង្កឲ្យមានអគ្គិភ័យឆាបឆេះតែម្ដង។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់របស់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន ០៣ គ្រឿង បាញ់ពន្លត់រលត់ជាស្ថាពរ៕
អត្ថបទ ៖ រដ្ឋា




-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


