ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលវាយប្រហារសម្លាប់មនុស្ស៨៤នាក់នៅហ្គាហ្សា ខណៈកិច្ចចរចាបទឈប់បាញ់លើកទី៣កំពុងធ្វើ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៥ខែឧសភានេះ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៤នាក់ ខណៈកិច្ចចរចាបទឈប់បាញ់ដោយប្រយោលនៅតែបន្តក្នុងប្រទេសកាតានៅឡើយ។

សេចក្តីរាយការណ៍ដែលដកស្រង់ប្រភពសុខាភិបាលតំបន់ហ្គាហ្សា បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៥០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សាភាគខាងជើង រួមទាំង១០នាក់នៅក្នុងជំរំជនភៀសខ្លួន Jabalia និងផ្សេងទៀតនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង ចាប់តាំងពីព្រឹកថ្ងៃពុធ។ ពាក់ព័ន្ធទៅនឹងការវាយប្រហារសម្លាប់មនុស្សជិត១០០នាក់នេះមិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលនៅឡើយទេ។
ការវាយប្រហារនេះបានកើតឡើងស្របពេលដែលគណៈប្រតិភូអ៊ីស្រាអែលកំពុងនៅទីក្រុងដូហា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់ដោយប្រយោលជាមួយក្រុមហាម៉ាស់ តាមរយៈអ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក មួយថ្ងៃបន្ទាប់ពីការដោះលែងអ្នកចាប់ជនជាតិអ៊ីស្រាអែល-អាមេរិកាំង Edan Alexander ។
បើនិយាយពីការចរចាបទឈប់បាញ់ កាលពីថ្ងៃពុធ បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតី ដូណាល់ ត្រាំ លោក Steve Witkoff បានប្រាប់ Al Jazeera ថា នឹងមានវឌ្ឃនភាពថ្មីនៅក្នុងកិច្ចចរចាបទឈប់បាញ់ ទាំងនៅក្នុងលក្ខខណ្ឌនៃបទឈប់បាញ់ និងការបន្តផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្គាហ្សា។ លោកសង្ឃឹមថានឹងមានការប្រកាសវិជ្ជមានឆាប់ៗនេះ។
ទោះយ៉ាងណានាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអះអាងសារជាថ្មីកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលនឹងមិនបញ្ចប់យុទ្ធនាការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សាឡើយ បើទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់ទទួលស្គាល់ក៏ដោយ។

គួរបញ្ជាក់ថាចាប់តាំងពីខែតុលាឆ្នាំ២០២៣ ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥២,៩០៨ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលហ្គាហ្សា។ ការវាយលុករបស់អ៊ីស្រាអែលបានបំផ្លិចបំផ្លាញតំបន់ហ្គាហ្សាស្ទើទាំងស្រុង និងបានបង្ខំប្រជាជនឲ្យផ្លាស់ទីលំនៅជាង៩០ ភាគរយនៃចំនួនប្រជាជនហ្គាហ្សា។
លើសពីនេះអ៊ីស្រាអែលបានហាមឃាត់រាល់អាហារ ទីជម្រក ថ្នាំពេទ្យ និងទំនិញផ្សេងទៀតមិនឱ្យចូលទឹកដីប៉ាឡេស្ទីនក្នុងរយៈពេល ១០សប្តាហ៍ចុងក្រោយនេះ ស្របពេលជាប្រទេសនេះនៅតែបន្តធ្វើការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោក។
ប្រជាជននៅតំបន់ហ្គាហ្សាប្រហែល ២.៣ លាននាក់ពឹងផ្អែកស្ទើរតែទាំងស្រុងលើជំនួយពីខាងក្រៅដើម្បីរស់រានមានជីវិត ពីព្រោះយុទ្ធនាការយោធារយៈពេល ១៩ ខែរបស់អ៊ីស្រាអែលបានធ្វើឲ្យពួកគេបាត់បង់សមត្ថភាពភាគច្រើនក្នុងការផលិតអាហារនៅក្នុងទឹកដី៕

អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


