ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាប្រាប់ឯកអគ្គរាជទូតន័រវេសពីស្ថានភាពបច្ចុប្បន្ននៃជម្លោះព្រំដែនកម្ពុជា-ថៃ
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោកស្រី ជ្រឹង បុទុមរង្សី បានគូសបញ្ជាក់ពីស្ថានភាពវិវត្តចុងក្រោយនៃជម្លោះព្រំដែនកម្ពុជា និងថៃ ទៅកាន់ឯកអគ្គរាជទូតប្រទេសន័រវេស ខណៈដែលបញ្ហាជម្លោះនៅបន្តអូសបន្លាយដោយសារការបន្តឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា។

ជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះឡើងនៅតំបន់មុំបី ខេត្តព្រះវិហារ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ហើយបានបន្តរាលដាលពេញព្រំដែនរវាងប្រទេសទាំងពីរ រហូតក្លាយទៅជាសង្គ្រាមដោយប្រដាប់អាវុធ អស់រយៈពេល៥ថ្ងៃ កាលពីចុងខែកក្កដា។ តែយ៉ាងណា ក្រោយពីមានកិច្ចអន្តរាគមន៍ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានប្តូរវេន ប្រទេសទាំងពីរបានទទួលយកកិច្ចព្រមព្រៀងឈប់បាញ់ កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ទោះជាបទឈប់បាញ់ចូលជាធរមានក៏ពិតមែន តែគេមើលឃើញថា ថៃនៅតែបន្តសកម្មភាពរំលោភបំពានបទឈប់បាញ់ ដោយថៃតែងតែបង្កហេតុនៅតាមខ្សែបន្ទាត់ព្រំដែនជាបន្តបន្ទាប់។

នៅចំពោះមុខឯកអគ្គរាជទូតន័រវេស លោកស្រី ជ្រឹង បុទុមរង្សី បានបញ្ជាក់ជាថ្មីនូវជំហរ និងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹង ការកសាងឡើងវិញនូវទំនុកចិត្ត ក៏ដូចជាអនុវត្តឱ្យបានពេញលេញ និងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឈានទៅរកប្រក្រតីភាពឡើងវិញនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។

ការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជាខាងលើ គឺបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Astrid Emilie Helle ឯកអគ្គរាជទូតន័រវែសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ជំនួបដែលបានធ្វើឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេស រាជធានីភ្នំពេញ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ព្រមទាំងបានអះអាងនូវការប្តេជ្ញាចិត្តរួមគ្នាពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ន័រវែស និងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគីបន្ថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


