ជីវិតកម្សាន្ដ
ខាត់ សុឃីម ៖ គ្មានសម័យកាលណា ដែលខ្មែរយើងស្គាល់ចរិតសៀមច្បាស់ ជាងសម័យបច្ចុប្បន្នឡើយ
ដ្បិតប្រវត្តិសាស្ត្រឈ្លានពានដែនអធិបតេយ្យកម្ពុជា ពីសំណាក់ប្រទេសថៃ មិនមែនទើបនឹងចាប់ផ្តើមក៏ពិតមែន ប៉ុន្តែការបង្កហេតុជាសម្ព័ន្ធរបស់យោធាថៃ និងក្រុមជ្រុលនិយមថៃ ដើម្បីតែឈ្លានពានកម្ពុជាក្នុងឆ្នាំ២០២៥ បានក្លាយជាការចងចាំដ៏ឈឺចាប់ចាក់ជ្រៅក្នុងក្រអៅបេះដូងអ្នកមានឈាមជ័រជាខ្មែរ សឹងមិនអាចងាកទៅរឹតចំណងមិត្តភាពនឹងប្រជាជាតិដ៏អាក្រក់មួយនេះ។

ជាក់ស្តែង បើទោះបីជាបទឈប់បាញ់ចូលជាធរមានជាង ១ខែហើយក៏ដោយ ក៏យោធាថៃតែងបង្កហេតុឥតឈប់ ដើម្បីឈ្លានពានដែនអធិបតេយ្យកម្ពុជា ហើយថែមទាំងបង្កើតឈុតឆាកសម្តែងបោកជាតិសាសន៍ខ្លួន ព្រមនិងអន្តរជាតិគ្រប់រូបភាព។ មើលឃើញទង្វើមិនចេះចប់មិនចេះហើយនេះ មិនថាសាធារណជនខ្មែរ និងអ្នកសិល្បៈ សុទ្ធតែទទួលអារម្មណ៍ភ្ញាក់ផ្អើលដូចគ្នា ដែលមិននឹកគិតសោះថា យុគសម័យទំនើបសម្បូរដោយធនធានមនុស្សទៅហើយ បែរជាជាតិសាសន៍មួយដែលមានសេដ្ឋកិច្ចធំក្នុងតំបន់អាសុីមួយនេះ អាចបញ្ចេញទង្វើដូចក្មេងបៀមដៃ និងគ្មានវិជ្ជាជីវៈទាល់សោះ ហើយធ្វើឱ្យអន្តរជាតិក៏មើលឃើញថា ទង្វើថោកទាបកម្រិតណា ក៏ថៃអាចធ្វើបានដោយឥតខ្មាស។

តួយ៉ាង តារាពហុជំនាញអ្នកនាង ខាត់ សុឃីម តាមរយៈសារមួយលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហើរអត្ថន័យនៃសារមួយថា “គ្មានសម័យកាលណា ដែលខ្មែរយើងស្គាល់ចរិតសៀមច្បាស់ ជាងសម័យបច្ចុប្បន្នឡើយ”។ ក្នុងន័យនេះ អ្នកនាង ខាត់ សុឃីម ទំនងជាសំដៅដល់ទង្វើឈ្លានពាន និងបំពានពលរដ្ឋកម្ពុជាដោយឥតខ្មាសរបស់ថៃ ក្នុងឆ្នាំ២០២៥នេះ ពិតជាធ្វើឱ្យពលរដ្ឋខ្មែរភ្លឺភ្នែក និងព្រមទទួលស្គាល់ថា ថៃ ពិតជាអាក្រក់ និងតែងតែរើសអើងស្អប់ខ្ពើមកម្ពុជា តាមកំណត់ត្រាក្លែងបន្លំប្រវត្តិសាស្ត្ររបស់ប្រទេសខ្លួន។
ទន្ទឹមនឹងការលើកឡើងនេះ មតិភាគច្រើនបានបង្ហាញការយល់ស្រប និងយល់ឃើញរបស់ខ្លួនដែរថា សកម្មភាពបង្កហេតុឈ្លានពានកម្ពុជាឆ្នាំ២០២៥នេះ គួរតែជាការលាតត្រដាងយ៉ាងច្បាស់ពីសន្តានអ្នកជិតខាងកម្ពុជាមួយនេះ និងសង្ឃឹមថា ពលរដ្ឋកម្ពុជាគ្រប់រូប នឹងចងចាំរឿងនេះក្នុងចិត្ត ហើយឈប់គាំទ្រផលិតផលថៃ ឬធ្វើដំណើរកម្សាន្តទេសចរណ៍នៅថៃ ជារៀងដរាប។


គួររំលឹកថា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីការចរចាដ៏តានតឹង កម្ពុជា-ថៃ បានយល់ព្រមគ្នានូវបទឈប់បាញ់មួយ ដែលសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងមានការចូលរួមសង្កេតការណ៍ពីតំណាងសហរដ្ឋអាមេរិក និង ចិន ។ តែទោះជាបែបនេះ ក៏ភាគីថៃមិនបានបង្ហាញសុច្ឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់នេះដែរ។
ក្រោយពីបទឈប់បាញ់ចូលជាធរមាន ក្រៅពីប្រើវិធីចាប់ដៃដើម្បីចាប់កងទ័ពកម្ពុជា ២១រូប យកទៅឃុំខ្លួនដោយខុសច្បាប់ កាលពីថ្ងៃទី២៩កក្កដា ហើយប្រគល់មកវិញនូវសាកសពយោធាម្នាក់ និង ២រូបទៀត ក្នុងស្ថានភាពបាត់បង់ស្មារតី និងមានបញ្ហាសុខភាពធ្ងន់ធ្ងរ។
មិនតែប៉ុណ្ណោះ ស្របនឹងបំណងយោធាថៃដែលបង្កហេតុដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ ទាំងថ្នាក់ដឹកនាំថៃ សារព័ត៌មានជាតិថៃ និងអន្តរជាតិធំៗដែលមានអ្នករាយការណ៍ព័ត៌មានជាជនជាតិថៃ បានបំភ្លៃការពិតទំលាក់កំហុសលើកម្ពុជាមិនឈប់មិនឈរ។
ជាងនេះទៅទៀត ថៃបានបង្កើតឈុតឆាកសម្តែងគ្រប់រូបភាពពុតជាជនរងគ្រោះ ដើម្បីបោកអន្តរជាតិ ហើយក៏បន្តរំលោភដែនអធិបតេយ្យខ្មែរ ដោយការរាយបន្លាលួសព័ទ្ធយកផ្ទះប្រជាពលរដ្ឋក្នុងភូមិជោគជ័យប៉ុន្មានខ្នង, បើកការបាញ់នៅតំបន់អានសេះតែឯង រួចក៏ឈប់វិញតែឯង, ឈូសឆាយដីក្នុងទឹកដីកម្ពុជា, ហើយថ្មីៗនេះ ក៏ប្រើសំឡេងឭៗរំខានអ្នកភូមិរាល់យប់ ដោយទទួលបានការគាំទ្រពីនាយករដ្ឋមន្ត្រីថ្មីថៃ អានុទីន ថែមទៀត។ ខណៈសកម្មភាពបង្កហេតុទាំងនេះ ត្រូវបានសារព័ត៌មានធំៗនៅកម្ពុជា វិភាគថា នោះសុទ្ធតែដើម្បីបញ្ឆះកំហឹងខ្មែរឱ្យល្មើសបទឈប់បាញ់ប៉ុណ្ណោះ។

អត្ថបទពាក់ព័ន្ធ៖ បទវិភាគ៖ តើកម្ពុជា និងថៃ អាចបញ្ចប់ជម្លោះព្រំដែនបានដោយរបៀបណា?
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


