ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាមអាមេរិកថា៖ បើ Tomahawk ទៅដល់ដៃអ៊ុយក្រែន គ្រប់គ្នាអាចជួប «អវសានដ៏អាក្រក់» ជាពិសេស ត្រាំ
ទីក្រុងមូស្គូកំពុងក្តៅស្លឹកត្រចៀករឿងអាមេរិកចង់បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ឲ្យអ៊ុយក្រែន ដោយពេលនេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ឌីមីទ្រី ម៉េដវ៉េដេហ្វ បានព្រមានខ្លាំងៗថា បើមីស៊ីលបានទៅដល់ដៃទីក្រុងកៀវមែន មនុស្សគ្រប់គ្នាអាចជួប «អវសានដ៏អាក្រក់» ជាពិសេសលោក ត្រាំ ផ្ទាល់តែម្តង។ នេះបើតាមការផ្សាយរបស់ Fox News។

កាលពីថ្ងៃអាទិត្យទី១២ខែតុលាឆ្នាំ២០២៥ មេដឹកនាំសេតវិមាន ដូណាល់ ត្រាំ បានព្រមានបញ្ជូនមីស៊ីល Tomahawk ទៅឲ្យអ៊ុយក្រែន ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនបញ្ចប់ទេនោះ។
លោកថ្លែងទៅអ្នកកាសែតថា៖ «ខ្ញុំនឹងប្រាប់ ពូទីនថា បើសង្គ្រាមមិនចប់ទេនោះ អ៊ុយក្រែននឹងទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ហើយ។ ខ្ញុំនឹងបញ្ជូនមីស៊ីលនេះឲ្យពួកគេ»។
យ៉ាងណាជាការឆ្លើយតប អតីតប្រធានាធិបតីរុស្ស៊ី ម៉េដវ៉េដេហ្វ បានគំរាមទៅវិញតាមរយៈសារបង្ហោះលើបណ្តាញសង្គម Telegram កាលពីថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥ ថា៖ «ប្រសិនបើសហរដ្ឋអាមេរិកផ្គត់ផ្គង់មីស៊ីល Tomahawk ឲ្យអ៊ុយក្រែនមែន វាអាចជាអវសានសម្រាប់មនុស្សគ្រប់គ្នា ជាពិសេសចំពោះលោកត្រាំផ្ទាល់តែម្តង។ វាមិនអាចទៅរួចទេក្នុងការបែងចែករវាងមីស៊ីល Tomahawk ដែលមានក្បាលគ្រាប់ធម្មតាឬនុយក្លេអ៊ែរ។ រុស្ស៊ីនឹងចាត់ទុកសហរដ្ឋអាមេរិកជាអ្នកបាញ់មិនមែនអ៊ុយក្រែនឡើយ។ តើរុស្ស៊ីនឹងមានប្រតិកម្មយ៉ាងណាដែរ? ច្បាស់ណាស់ គឺតាមរបៀបដូចគ្នា»។

មីស៊ីល Tomahawk រយៈចម្ងាយ២ ៥០០គីឡូម៉ែត្រមួយគ្រាប់តម្លៃ១.៣លានដុល្លារអាមេរិក គឺផលិតដោយក្រុមហ៊ុន RTX របស់សហរដ្ឋអាមេរិក ដែលបានរចនាឡើងដើម្បីវាយប្រហារគោលដៅលើដីគោកដោយភាពជាក់លាក់ខ្ពស់។
ជាធម្មតា មីស៊ីលនេះផ្ទុកក្បាលគ្រាប់ទម្ងន់ ៤០០-៤៥០គីឡូក្រាម មានការផ្ទុះខ្លាំងអាចបំផ្លាញគោលដៅរឹងមាំ ឬបញ្ចេញគ្រាប់បែកចង្កោម ដើម្បីកម្ទេចសព្វាវុធសត្រូវ។
ប្រសិនបើបាញ់ចេញពីអ៊ុយក្រែន មីស៊ីល Tomahawk អាចហោះដល់គោលដៅគ្រប់កន្លែងនៅក្នុងប្រទេសរុស្ស៊ីផ្នែកខាងទ្វីបអឺរ៉ុប រួមទាំងរដ្ឋធានីមូស្គូផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ ព្រមានរុស្ស៊ីថា មីស៊ីល Tomahawk នឹងទៅដល់ដៃ អ៊ុយក្រែន បើសង្គ្រាមមិនចប់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


