Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ធ្លាក់ចុះជាង ២% ជុំវិញសង្រ្គាមពាណិជ្ជកម្មថ្ងៃនេះ

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះជាង ២ ភាគរយ ​សម្រាប់ការជួញដូរគិតត្រឹមម៉ោង ៥ ល្ងាចថ្ងៃអង្គារនេះ (ម៉ោងនៅក្រុងភ្នំពេញ) ដោយបញ្ច្រាស់កំណើនកាលពីព្រឹកមិញ ជុំវិញភាពស្រពិចស្រពិលពាក់ព័ន្ធ​សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន និងស្ថានភាពទីផ្សារមិនសូវស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅអន្តរជាតិ ម៉ាក Brent បាន​ធ្លាក់ចុះ ១,៤៧ ដុល្លារ ឬ ២,៣២ ភាគរយ ដោយជួញដូរ​នៅ ៦១,៨៥ ដុល្លារ/បារ៉ែល។ ខណៈតម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បាន​ធ្លាក់ចុះ ១,៤១ ភាគរយ ឬ ២,៣៧ ភាគរយ ដល់ប្រមាណ ៥៨,០៨ ដុល្លារ/បារ៉ែល។

ពេលបិទការជួញដូរ​នៅថ្ងៃចន្ទ តម្លៃប្រេង Brent បាន​កើនឡើង ០,៩ ភាគរយ និង WTI កើនឡើង ១ ភាគរយ។ យ៉ាងណាមិញ តម្លៃប្រេងទាំង២ បាន​ធ្លាក់់ចុះប្រហែលពេលបិទការជួញដូរ​នៅថ្ងៃសុក្រសប្ដាហ៍ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ខែ។ ការណ៍នេះ កើតឡើងក្រោយ​ប្រធានាធិបតីអាមេរិក លោក ត្រាំ ប្រកាសពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ក្រោយ​ចិន​ចេញការរឹតត្បឹតការនាំចេញរ៉ែកម្រ ដែល​ធ្វើឱ្យភាពតានថ្មីកើនឡើង បង្កក្ដីបារម្ភសេដ្ឋកិច្ច ​ដែលអាច​ប៉ះពាល់ដល់តម្រូវការ និងតម្លៃ។

ចំពោះការធ្លាក់ចុះតម្លៃថ្ងៃអង្គារនេះវិញ អ្នកវិភាគទីផ្សារបាន​និយាយថា វិនិយោគិនកំពុងវិភាគទៅលើស្ថានការណ៍សកល ដែលអាចប៉ះពាល់លើតម្លៃប្រេង រួមមាន ផលវិបាកលើទីផ្សារពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា ស្ថានភាព​ជម្លោះអ៊ុយក្រែន និងកំណើនភាពតានតឹងថ្មីនៃសង្រ្គាមពាណិជ្ជកម្ម​អាមេរិក-ចិន។

ស្ថានភាព​ទីផ្សារក៏មិនសូវស្រួលរួចស្រាប់ហើយ ជុំវិញកំណើនការផ្គត់ផ្គង់ប្រេង។ ​ក្នុងរបាយការណ៍ប្រចាំខែ​ចេញផ្សាយនៅថ្ងៃអង្គារនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានបង្កើនការព្យាករ​របស់ខ្លួនសម្រាប់កំណើនការផ្គត់ផ្គង់ប្រេងពិភពលោកនៅឆ្នាំ ២០២៥ បន្ទាប់ពីការសម្រេចចិត្តរបស់​អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត (OPEC+) ក្នុងការបង្កើនផលិតកម្ម។ ជាមួយ​គ្នានោះ IEA បាន​ទម្លាក់ការព្យាករលើកំណើនតម្រូវការ ដោយ​លើកឡើងពីបញ្ហាសេដ្ឋកិច្ច​ ដែលពិភព​លោក​ត្រូវប្រឈមមុខ។ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម