ព័ត៌មានអន្ដរជាតិ
មិនញញើតដៃ! ក្រុម IS កាត់ក្បាលមនុស្សជាង ៥០ នាក់នៅប្រទេសម៉ូហ្សំប៊ិក
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សជាង ៥០ នាក់ត្រូវបានកាត់ក្បាលនៅភាគខាងជើងប្រទេសម៉ូហ្សំប៊ិក (Mozambique) ដោយសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) ។
របាយការណ៍ផ្សេងទៀតបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានបង្វែរទីលានបាល់ទាត់ក្នុងភូមិមួយទៅជា “កន្លែងប្រហារជីវិត” ដែលពួកគេបានកាត់ក្បាល និងគរសាកសព ខណៈដែលមនុស្សជាច្រើនត្រូវបានគេកាត់ក្បាលនៅក្នុងភូមិមួយផ្សេងទៀតផងដែរ ។
គិតត្រឹមពេលនេះមនុស្សរហូតដល់ ២,០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ៤៣០,០០០ នាក់បានបាត់បង់ផ្ទះសម្បែងក្នុងជម្លោះនៅខេត្តមួយដែលមានជនជាតិមូស្លីមភាគច្រើននៃប្រទេសម៉ូហ្សំប៊ិក ។

ស្របពេលជាមួយគ្នានេះរដ្ឋាភិបាលប្រទេសម៉ូហ្សំប៊ិកបានអំពាវនាវរកជំនួយអន្តរជាតិដើម្បីទប់ស្កាត់ការបះបោរនេះផងដែរដោយនិយាយថា កងទ័ពរបស់ខ្លួនត្រូវការការបណ្តុះបណ្តាលជំនាញបន្ថែម ។
ចំណែកក្រុមសិទ្ធិមនុស្សនិយាយថា កងកម្លាំងសន្តិសុខម៉ូហ្សំប៊ិកក៏បានរំលោភសិទ្ធិមនុស្សផងដែររួមមានការចាប់ខ្លួនតាមអំពើចិត្ត ការធ្វើទារុណកម្ម និងការសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការដើម្បីទប់ស្កាត់ការបះបោរនេះ ។
គួររម្លឹកផងដែរថា កាលពីខែមេសាមនុស្សជាង ៥០ នាក់ត្រូវបានគេកាត់ក្បាល ឬបាញ់សម្លាប់នៅក្នុងការវាយប្រហារនៅក្នុងភូមិមួយនៃខេត្ត Cabo Delgado ហើយកាលពីដើមខែនេះមនុស្ស ៩ នាក់ក៏ត្រូវបានកាត់ក្បាលនៅក្នុងខេត្តនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


