ព័ត៌មានអន្ដរជាតិ
ឪពុកកាត់ក្បាលកូនស្រី រួចកាន់ដើរបង្ហាញតាមផ្លូវព្រោះមិនពេញចិត្តស្នេហាជាមួយមិត្តប្រុសនៅ ឥណ្ឌា (មានវីដេអូ)
បុរសកូនបួន បានកាត់ក្បាលកូនស្រីអាយុ១៧ឆ្នាំរបស់គាត់ ហើយកាន់ដើរបង្ហាញតាមផ្លូវពីព្រោះគាត់មិនយល់ព្រមឲ្យកូនស្រីមានមិត្តប្រុស។
អ្នកស្រុកបានប្រទះឃើញលោក Sarvesh Kumar ដើរកាន់ក្បាលនៅក្នុងភូមិ Pandetara នៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃទី៣ខែមីនា។

គាត់កំពុងធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីកាត់ក្បាលកូនស្រីរបស់គាត់ ដែលការសម្លាប់នេះត្រូវបានគេហៅថា សម្លាប់ដើម្បីកិត្តិយស។
ទូរទស្សន៍ NDTV រាយការណ៍ថា លោក Kumar បានសារភាពថា គាត់ពិតជាបានកាត់ក្បាលកូនស្រីមែន ដោយមានអារម្មណ៍មិនពេញចិត្តចំពោះទំនាក់ទំនងរបស់នាងជាមួយមិត្តប្រុស។

គាត់ក៏បានអះអាងដែរថា គាត់នឹងសម្លាប់គូស្នេហ៍របស់នាងដូចគ្នា ប្រសិនបើគាត់រកឃើញ។
ប៉ូលិសបានរកឃើញសាកសពកូនស្រីរបស់គាត់នៅក្នុងផ្ទះ ហើយបានបញ្ជូនទៅធ្វើកោសល្យវិច័យ។

យោងតាមទិន្នន័យរបស់ការិយាល័យឧក្រិដ្ឋកម្មជាតិបានឲ្យដឹងថា រដ្ឋ Uttar Pradesh បានកត់ត្រានូវឧក្រិដ្ឋកម្មប្រឆាំងនឹងស្ត្រីខ្ពស់បំផុតក្នុងឆ្នាំ២០១៩។
រដ្ឋនេះក៏បានកត់ត្រានូវបទឧក្រិដ្ឋខ្ពស់បំផុតលើកុមារផងដែរ ពោលគឺមានចំនួន៧,៤៤៤ករណីបន្ទាប់មកគឺរដ្ឋ Madhya Pradesh មាន៦.៥០៣ករណីនិង Maharashtra មាន៦.៤០២ករណី៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មិនញញើតដៃ! ក្រុម IS កាត់ក្បាលមនុស្សជាង ៥០ នាក់នៅប្រទេសម៉ូហ្សំប៊ិក
ចុចអាន៖ ក្មេងស្រីពិការអាយុ១២ឆ្នាំត្រូវបងជីដូនមួយរំលោភរួចកាត់ក្បាលនិងយកសាកសពទៅបោះចោល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


