កីឡា
ពេជ្រ អាទិទេព ត្រូវឆ្លងដំណាក់កាលនេះឲ្យបានបើចង់ក្លាយជាជើងខ្លាំងដូច ពេជ្រ សម្បត្តិ
ក្រោយចាញ់នៅឯប្រទេសចិនកាលពីពេលថ្មីៗនេះរបស់ ពេជ្រ អាទិទេព រួចមកមហាជនមួយចំនួនបានសំណូមពរទៅលោក ពេជ្រ សុផាន់ ឲ្យជួយពង្រឹងកម្លាំងស៊ុហ្វដល់រូបគេផង ព្រោះវាយមិនទាន់បានប៉ុន្មានទឹកផងអស់រលីងទៅហើយដូចបានឃើញស្រាប់។

លោក ពេជ្រ សុផាន់
ឆ្លើយតបសំណូមពររបស់មហាជន និងសំនួររបស់កម្ពុជាថ្មីផង លោក ពេជ្រ សុផាន់ បានលើកឡើងថា ពេជ្រ អាទិទេព ត្រូវពង្រឹងសមត្ថភាព និងអនុវត្តន៍លើការហ្វឹកហាត់ច្រើនចំណុចទៀត។ កីឡាករនៅពេលមានឈ្មោះល្បីពិសេសដូចជា អាទិទេព នៅពេលនេះបញ្ហាក៏នឹងចាប់ចូលមកច្រើនស្របពេលដូចគ្នាដែរ។

កីឡាករ ពេជ្រ អាទិទេព
ការចំណាយច្រើន និងទំហំនៃការរ៉ាប់រងមានកាន់តែធំធ្វើឲ្យអារម្មណ៍នៃការហ្វឹកហាត់មិនមូលបែងចែកមិនច្បាស់លាស់ ដូច្នេះហើយការហ្វឹកហាត់មិនបានពេញលេញល្អនោះឡើយ។ អាទិទេព ដែលជាកូនសិស្សរបស់លោកនៅពេលនេះគឺស្ថិតក្នុងស្ថានភាពបែបនេះដែលតម្រូវឲ្យរូបគេត្រូវឆ្លងកាត់ឧបសគ្គមួយនេះឲ្យបានបើចង់ជោគជ័យ។

អាទិទេព និងសម្បត្តិ
លោក ពេជ្រ សុផាន់ បន្ថែមទៀតថា ពីមុនមក ពេជ្រ សម្បត្តិ ក៏ជួបបញ្ហាបែបនេះដែរ ប៉ុន្តែដោយមានការពន្យល់ហើយពន្យល់ទៀតពីរូបលោកផ្ទាល់ ខណៈកីឡាករខ្លួនឯងស្ដាប់ហើយអនុវត្តន៍ផងនោះធ្វើឲ្យរូបគេឆ្លងផុតដំណាក់កាលនេះបាន។ គ្រូឆ្នើមរូបនេះថានឹងយកបទពិសោធកាលជាមួយ សម្បត្តិ នេះមកពន្យល់អប់រំដល់ អាទិទេព បន្តទៀតដើម្បីឲ្យរូបផុតដំណាក់កាលនេះឲ្យបានហើយអភិវឌ្ឍន៍សមត្ថភាពឈានដល់ចំណុចកំពូល។
គ្រូបង្វឹកដែលមានបទពិសោធច្រើនរូបនេះបន្ថែមទៀតថា ពេជ្រ អាទិទេព មានសមត្ថភាព មានក្បាច់ស្នៀតល្អ និងមានកេរ្តិ៍ឈ្មោះហើយនៅពេលនេះគ្រាន់តែពង្រឹងចំណុចខ្វះខាតខាងលើនេះគឺគ្រប់គ្រាន់។

អាទិទេព ពេលចាញ់នៅចិន
បញ្ជាក់ដែរថា ពេជ្រ អាទិទេព ជាកូនសិស្សលោក ពេជ្រ សុផាន់ ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីពិសេសការយកឈ្នះដៃគូដោយវាយអស់ៗពីសមត្ថភាព និងផ្ដួលឲ្យសន្លប់។ បន្ទាប់ពីចាញ់កីឡាករ ហាន ពី និងចាញ់កីឡាករចិន កាលពីពេលថ្មីៗនេះអ្នកគាំទ្រមើលឃើញថារូបគេវាយឆាប់អស់កម្លាំងស៊ុហ្វ និងមានអ្នកខ្លះសំណូមពរដល់លោក ពេជ្រ សុផាន់ ឲ្យពង្រឹងចំណុចខ្វះខាតនេះទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


