ព័ត៌មានជាតិ
ក្រុមនិស្សិតជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
ក្រុមនិស្សិតមកពីសកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានបង្ហាញការជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែលរវាងកម្ពុជា ថៃ តាមរយៈយន្តការការទូតដើម្បីចៀសផុតពីសង្គ្រាមប្រដាប់អាវុធ។

ពួកគេយល់ឃើញថា ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ា ណែត ជាថ្នាក់ដឹកនាំដែលគិតគូរខ្ពស់ពីសុខសន្តិភាពជាធំ ជាមេដឹកនាំដែលចិត្តត្រជាក់ តែមិននៅស្ងៀមជាមួយការដោះស្រាយបញ្ហានោះឡើយ ព្រោះសម្តេចតែងតែព្យាយាមខិតខំដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ តាមរយៈយន្តការការទូតជាច្រើនតាមច្បាប់អន្តរជាតិ សំដៅធ្វើយ៉ាងណា ដើម្បីបញ្ចៀសឲ្យបាននូវការកើតឡើងជម្លោះប្រដាប់អាវុធ នៃប្រទេសទាំង០២។

ក្រុមនិស្សិត បានបន្តលើកឡើងទៀតថា ពួកគាត់រួបរួមគ្នាជាធ្លុងមួយ បង្ហាញគោលជំហរបន្តការជឿជាក់យ៉ាងមុតមាំទៅលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ តាមយន្តការសន្តិភាព។ ក្រុមនិស្សិតបានសង្កត់ធ្ងន់ថា សន្តិភាព ពិតជាមានតម្លៃណាស់ បើប្រទេសជាតិមួយមិនមានសន្តិភាព នោះប្រទេសជាតិមិនមានការរីកចំរើន មិនមានការអភិវឌ្ឍគ្រប់វិស័យ ,យុវជនមិនបានរៀនសូត្រជាដើម។
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ភាគីថៃបានរំលោភបំពានបទឈប់បាញ់ ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្តបាញ់មកលើកងទ័ពកម្ពុជា។ តែភាគីកម្ពុជា ទាំងថ្នាក់រាជរដ្ឋាភិបាល ក៏ដូចជាវីរកងទ័ពឈរជើងនៅសមរភូមិមុខ បានរក្សាគោលជំហរអត់ធ្មត់ខ្ពស់មិនបានធ្វើការតបតទៅវិញនោះឡើយ នេះបានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា កម្ពុជាគោរពបាននូវបទឈប់បាញ់ និងការរក្សាបាននូវសន្តិភាពនៅតាមតំបន់ព្រំដែន រវាងប្រទេសទាំង០២៕
អត្ថបទ៖ សុភា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៧ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


