ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថានរាយការណ៍ពីការប៉ះទង្គិចថ្មីជាមួយកងកម្លាំងអាហ្វហ្គានីស្ថាននៅតាមព្រំដែន
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៥ខែ តុលា ការប៉ះទង្គិចគ្នាបានផ្ទុះឡើងជាថ្មីកាលពីថ្ងៃអង្គាររវាងកងកម្លាំងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាននៅតាមព្រំដែនភាគពាយ័ព្យរបស់ប្រទេសទាំងពីរ ខណៈអ្នកស្លាប់និងរបួសមិនទាន់ត្រូវបានដឹងនៅឡើយ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសប៉ាគីស្ថានបានចោទប្រកាន់កងទ័ពអាហ្វហ្គានីស្ថានថាបានបើក ការបាញ់ប្រហារ លើប៉ុស្តិ៍យោធាប៉ាគីស្ថាននៅក្នុងស្រុក Kurram ដោយជំរុញឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លា។
យោងតាមមន្ត្រីប៉ាគីស្ថាន កងកម្លាំងរបស់ពួកគេបានវាយបកមកវិញ បំផ្លាញប៉ុស្តិ៍យោធាអាហ្វហ្គានីស្ថាន បំផ្លាញរថក្រោះ និងតម្រង់គោលដៅលើជំរុំហ្វឹកហាត់របស់តាលីបង់។ អាជ្ញាធរអាហ្វហ្គានីស្ថានក្នុងខេត្ត Khost បានបញ្ជាក់ពីការប៉ះទង្គិចគ្នា ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ យ៉ាងណាវាយប្រហារនេះជនស៊ីវិលទំនងជាស្លាប់ច្រើន។

គួររម្លឹកថាការប៉ះទង្គិចគ្នារវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានផ្ទុះឡើងកាលពីចុងសប្តាហ៍មុនបណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់នៅភាគីទាំងសងខាង។ ទោះយ៉ាងណាប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានផ្តល់ព័ត៌មានមិនស្របគ្នាដោយ រដ្ឋាភិបាលតាលីបង់ក្នុងទីក្រុងកាប៊ុលបានអះអាងថាខ្លួនបានសម្លាប់ទាហានប៉ាគីស្ថាន៥៨នាក់ជាការសងសឹកចំពោះការរំលោភដែនអាកាសរបស់អាហ្វហ្គានីស្ថាន ខណៈប៉ាគីស្ថានថាទាហានខ្លួនតែ២៣នាក់ប៉ុណ្ណោះត្រូវបានសម្លាប់។
ច្រកព្រំដែនទាំងអស់រវាងប្រទេសទាំងពីរនៅតែបិទ ទោះបីជាមានការអំពាវនាវបទឈប់បាញ់ពីអារ៉ាប៊ីសាអូឌីត និងកាតាក៏ដោយ។ រដ្ឋាភិបាលតាលីបង់បានចោទប៉ាគីស្ថានថាបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ខណៈក្រុងអ៊ីស្លាម៉ាបាដបដិសេធ។ ប៉ាគីស្ថាននិយាយថា ប្រតិបត្តិការរបស់ខ្លួនកំណត់គោលដៅក្រុមសកម្មប្រយុទ្ធ TTP ដែលលាក់ខ្លួនក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលក្រុងកាប៊ុលទទូចថា ខ្លួនមិនអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនត្រូវបានប្រើសម្រាប់ការវាយប្រហារឡើយ។
គួរបញ្ជាក់ថាអំពើហិង្សាជាថ្មីបានបង្កើនការមិនទុកចិត្តគ្នារវាងប្រទេសជិតខាងទាំងពីរ ហើយបានបង្កើនការព្រួយបារម្ភអំពីស្ថិរភាពក្នុងតំបន់៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


