សន្តិសុខសង្គម
ខ្យល់កន្ត្រាក់បោកបក់ផ្ដួលរលំដើមឈើមួយដើមសង្កត់មនុស្សពីរនាក់
យ៉ាងហោចណាស់ក៏មានមនុស្សពីរនាក់ដែរដែលបានរងរបួស និងបានបញ្ជូនទៅកាន់មណ្ឌលសុខភាព ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូ និងគោយន្ដពេលមេឃកំពុងភ្លៀង ព្រមទាំងមានខ្យល់បោកបក់ផងនោះក៏ធ្វើឲ្យដើមឈើមួយដើមដួលរលំសង្កត់លើជនរងគ្រោះ។

ហេតុការណ៍នៃគ្រោះធម្មជាតិនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៤និង៤០នាទីល្ងាច នៅត្រង់ចំណុចភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (មុខមណ្ឌលសុខភាព បួរ) ។

បើតាមការលើកឡើងពីលោក សំ វីរៈ អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា នៅមុនពេលកើតហេតុគឺមានភ្លៀងធ្លាក់មួយមេយ៉ាងធំ អមជាមួយនឹងខ្យល់កន្ត្រាក់ បានបោកបក់ធ្វើឲ្យរលំដើមឈើមួយដើមកាត់ផ្លូវសង្កត់លើគោយន្តកន្រ្តៃ មួយគ្រឿង និងម៉ូតូមួយគ្រឿងបណ្ដាលឲ្យមនុស្ស ២នាក់រងរបួសព្រមទាំងបានបញ្ជូនចូលសង្គ្រោះនៅក្នុងមណ្ឌលសុខភាពបួរតែម្ដង។

ភ្លាមៗនោះដែរកម្លាំងអាជ្ញាធរបានចុះកាត់ដើមឈើដែលរលំនោះគឺជាប្រភេទដើមស្ដៅ ចេញពីផ្លូវដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ ដែលនេះគឺជាគ្រោះធម្មជាតិមិនអាចមាននរណាប៉ាន់ស្មានដឹងមុនឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


