ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ អាមេរិក-ចិន ត្រៀមជួបគ្នាផ្ទាល់នៅម៉ាឡេស៊ី
តាមសេចក្តីរាយការណ៍របស់ Bloomberg កិច្ចប្រជុំលើកក្រោយនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ត្រូវបានកំណត់សម្រាប់សប្តាហ៍ក្រោយ ដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នឹងត្រូវប្រឈមមុខគ្នាចរចា ដើម្បីរកច្រកចេញកាត់បន្ថយវិធានការកើនឡើងកម្តៅថ្មីក្នុងវិវាទពន្ធគយរវាងមហាអំណាចសេដ្ឋកិច្ចនិងយោធាធំបំផុតទាំងពីរ។

ប្រទេសម៉ាឡេស៊ីហាក់ត្រូវប៉ាន់យ៉ាងខ្លាំងក្នុងការជ្រើសរើសជាទីតាំងសម្របសម្រួលជម្លោះរវាងមហាអំណាច បន្ទាប់ពីម៉ាឡេស៊ី បានធ្វើជាអ្នកសម្របសម្រួលដោយជោគជ័យក្នុងជម្លោះកម្ពុជានិងប្រទេសថៃ ដែលបានផ្ទុះអាវុធទ្រង់ទ្រាយធំកាលពីចុងខែកក្កដា ដែលបានបណ្តាលឲ្យមានទាហានរាប់សិបនាក់បានស្លាប់ និងមានជនភៀសសឹករាប់សែននាក់។
Bloomberg រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Bessent បាននិយាយថា លោកបាននិយាយតាមអនឡាញជាមួយឧបនាយករដ្ឋមន្ត្រីចិន កាលពីល្ងាចថ្ងៃទី ១៧ ខែតុលា។ តំណាងពាណិជ្ជកម្មអាមេរិក Jamieson Greer ក៏បានចូលរួមក្នុងកិច្ចពិភាក្សាតាមអ៊ីនធឺណិតផងដែរ។
ប្រធានរតនាគារមុននេះ បានពណ៌នាការពិភាក្សាជាមួយលោក He ថា «ស្មោះត្រង់ និងលម្អិត» ហើយបានបញ្ជាក់ជាថ្មីនូវផែនការដើម្បីជួបដោយផ្ទាល់នៅសប្តាហ៍ក្រោយ។
កាលពីថ្ងៃពុធសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់អាមេរិកទាំងពីររូបខាងលើនេះ បានស្តីបន្ទោសភាគីចិនចំពោះការរឹតត្បិតការនាំចេញរ៉ែកម្រទៅកាន់ទីផ្សារអន្តរជាតិដែលសំដៅជាសំខាន់ទៅកាន់ទីផ្សារអាមេរិក ដែលនាំទៅដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។ ជាការឆ្លើយតប លោក ដូណាល់ ត្រាំ បានលើកឡើងពីការដាក់វិធានការពន្ធថ្មីរហូតដល់១០០%លើទំនិញនាំចូលរបស់ចិន។

តាមការចេញផ្សាយចុងក្រោយនេះ លោក Bessent បាននិយាយក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានថា «គាត់ និងខ្ញុំ និងគណៈប្រតិភូមួយក្រុម នឹងជួបប្រជុំគ្នានៅប្រទេសម៉ាឡេស៊ី ប្រហែលជាមួយសប្តាហ៍ចាប់ពីថ្ងៃស្អែក ដើម្បីរៀបចំសម្រាប់ប្រធានាធិបតីទាំងពីរជួបគ្នា»។
ទីភ្នាក់ងារព័ត៌មានស៊ីនហួររបស់រដ្ឋរបស់ប្រទេសចិនបានរាយការណ៍ថា ភាគីទាំងពីរមានការផ្លាស់ប្តូរទស្សនៈដោយស្មោះត្រង់ ស៊ីជម្រៅ និងស្ថាបនាលើបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី។
ការអត្ថាធិប្បាយរបស់លោក Bessent បានកើតឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញសុទិដ្ឋិនិយមថា ការពិភាក្សាជាមួយមន្ត្រីចិនអាចទទួលបានកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយវិបត្តិដែលឃើញលោក ត្រាំ គំរាមដំឡើងពន្ធយ៉ាងខ្លាំង៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


