Connect with us

ព័ត៌មានអន្ដរជាតិ

តារាចម្រៀងបេឡារុស ត្រូវគេល្បួងឲ្យមកថៃ រួចជួញដូរទៅមីយ៉ាន់ម៉ា ដើម្បីសម្លាប់វះយកគ្រឿងក្នុង 

បានផុស

នៅ

តារាចម្រៀងនិងជាតារាម៉ូដែលសញ្ជាតិបេឡារុស Vera Kravtsova បានជួបរឿងសោកនាដកម្ម ដោយនាងត្រូវគេល្បួងឲ្យមកប្រទេសថៃ រួចក៏ត្រូវជួញដូរទៅប្រទេសមីយ៉ាន់ម៉ា ដើម្បីវះយកគ្រឿងក្នុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Vera Kravtsova (រូបថត៖ Daily Mail)

តាមសេចក្តីរាយការណ៍របស់កាសែត Chosun Daily កាលពីថ្ងៃទី១៧ខែតុលាឆ្នាំ២០២៥ តារាវ័យ២៦ឆ្នាំរូបនេះ ត្រូវគេល្បួងឲ្យមកទីក្រុងបាងកកកាលពីខែមុន ដោយបោកថាមកធ្វើការក្រៅម៉ោងនិងធ្វើសម្ភាសន៍។

យ៉ាងណា អ្វីមិនដូចការរំពឹងទុកឡើយ នាងបែរជាត្រូវក្រុមអន្ធពាលធ្វើស៊ី ដោយនាំទៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នាងត្រូវគេដកហូតលិខិតឆ្លងដែននិងទូរស័ព្ទព្រមទាំងរងការវាយដុំនិងគំរាមគំហែង ហើយបង្ខំឲ្យធ្វើការក្នុង​បណ្តាញឆបោកតាមអនឡាញ។

Vera Kravtsova (រូបថត៖ Reprodução)

មួយរយៈក្រោយមក ក្រុមឧក្រិដ្ឋជនបានទាក់ទងទៅក្រុមគ្រួសាររបស់ Kravtsova ដោយនិយាយថា៖ នាងស្លាប់ហើយ និងទាមទារឲ្យផ្ញើប្រាក់ ៥០០ ០០០ ដុល្លារ បើចង់បានសាកសពនាងទៅវិញ។ នៅពេលក្រុមគ្រួសារមិនធ្វើតាម ពួកគេក៏ទទួលសារមួយទៀតថា៖ «យើងបានបូជាសពរួចហើយ។ កុំស្វែងរកនាងទៀតអី»។

លើសពីនេះ ក្រុមគ្រួសាររបស់ Kravtsova ក៏ទទួលសារអនាមិកមួយដែលនិយាយថា៖ «Kravtsova ត្រូវបានលក់ទៅឲ្យអង្គការជួញដូរសរីរាង្គ ដោយមានការវះកាត់យកគ្រឿងក្នុងរបស់នាងចេញ ហើយសាកសពរបស់នាងត្រូវបានបូជារួចរាល់»។

ករណីនេះបានគូសបញ្ជាក់ពីហានិភ័យធ្ងន់ធ្ងរនៃការជួញដូរមនុស្ស នៅក្នុងតំបន់ ជាពិសេសពាក់ព័ន្ធនឹងប្រតិបត្តិការឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលដំណើរការដោយក្រុមឧក្រិដ្ឋជននៅប្រទេសថៃ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កាសែតថៃផ្សាយ «នាយករដ្ឋមន្រ្តីកូរ៉េថាអ្នកនយោបាយថៃ៧នាក់ពាក់ព័ន្ធបទល្មើសអនឡាញ» ប៉ុន្តែទូតកូរ៉េនៅថៃច្រានចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម